ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៧១C ៖ សរសៃឈា.មសេដ្ឋកិច្ចថ្មីជួយកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ដឹកជញ្ជូនកសិផល

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បង្ហាញ​ពី​សមិទ្ធផល និង​ឧត្តម​ប្រយោជន៍​ដ៏​មហាសាល​នៃ​ផ្លូវជាតិ​លេខ​៧១C ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ចជាតិ តាម​រយៈ​កា​រត​ភ្ជាប់​ទំនាក់ទំនង ពាណិជ្ជកម្ម និង​ទេសចរណ៍​យ៉ាង​រស់​រវើក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បង្ហាញ​ពី​សមិទ្ធផល និង​ឧត្តម​ប្រយោជន៍​ដ៏​មហាសាល​នៃ​ផ្លូវជាតិ​លេខ​៧១C ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ចជាតិ តាម​រយៈ​កា​រត​ភ្ជាប់​ទំនាក់ទំនង ពាណិជ្ជកម្ម និង​ទេសចរណ៍​យ៉ាង​រស់​រវើក ។

ជាក់ស្តែង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ផ្លូវជាតិ​លេខ​៧១C បាន និង​កំពុង​បម្រើ​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​សកម្មភាព ពាណិជ្ជកម្ម និង​ទេសចរណ៍ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​ខេត្ត​ជាប់​ព្រំប្រទល់​គ្នា​ផ្សេង​ៗ​ទៀត ព្រមទាំង​សម្រួល​ដល់​ដល់​ការ​ដឹក ជញ្ជូន​ពូជ​ដំណាំ ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ឱ្យ​កាន់តែ​រហ័ស កាត់​បន្ថយ​ការ​ចំណាយ និង​ចំណេញ​ពេលវេលា​។

សូម​ជម្រាប​ជូន​ថា ផ្លូវជាតិ​លេខ​៧១C គឺជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ ប្រទាក់ក្រឡា​យ៉ាង​សំខាន់ និង​បាន​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ខ្សែ​ផ្លូវជាតិ និង​ផ្លូវ​មួយ​ចំនួន ដូច​ជា ផ្នែក​ខាងកើត ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៧៣ និង​ខ្សែ​ផ្លូវ​នានា​នៅ​ក្នុង​តំបន់​នេះ ក្នុង​ទិស​ដៅ​ទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ​ផ្សេង​ៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និង​ច្រកព្រំដែន​កម្ពុជា​- វៀតណាម និង​ផ្នែក​ខាងលិច​វិញ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧១ ផ្លូវ​លេខ​២៧៧ និង​ខ្សែ​ផ្លូវ​ផ្សេង​ៗ ក្នុង​ទិស​ដៅ​ទៅ​កាន់​ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​តំបន់​ផ្សេង​ៗ​។

ផ្លូវជាតិ​នេះ មាន​ប្រវែង​១១៤,៦២​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៧ ចំណុច PK150+700 ក្នុង​ខេត្ត​ត្បូងឃ្មុំ រហូត​ទៅ​ដល់​ផ្លូវជាតិ​លេខ​៧១ ចំណុច PK30+400 ក្នុង​ខេត្តកំពង់ចាម ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១២ ខែមេសា ឆ្នាំ ២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ