ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ធនធានទឹក​ខេត្តមណ្ឌលគិរី ធានា​សន្តិសុខ​ទឹក និង​ត្រៀមលក្ខណៈ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

10 វិនាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តមណ្ឌលគិរី កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​ការ​គ្រប់គ្រង​ធនធានទឹក ដើម្បី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​។ យោង​តាម​របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​ថ្មី​ៗ​នេះ…

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តមណ្ឌលគិរី កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​ការ​គ្រប់គ្រង​ធនធានទឹក ដើម្បី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​។

យោង​តាម​របាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​ថ្មី​ៗ​នេះ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០២៥ មន្ទីរ​ធនធានទឹក បាន​សម្រេច​នូវ​គម្រោង​សំខាន់​ៗ​ជា​ច្រើន រួម​មាន​៖

-បាន​ជួសជុល និង​ថែទាំ​ទំនប់​ដី​ចំនួន ៥​ខ្សែ ប្រវែង ៨.៧៨០ ម៉ែត្រ នៅ​ឃុំ​ស្រែ​ហ៊ុយ ឃុំ​អ​បួន​លើ​  ឃុំរ​យ៉ និង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​។

-បាន​ជួសជុល និង​ស្តារ​ប្រឡាយ​មេ​ចំនួន ៦​ខ្សែ ប្រវែង ១៣.៧៤៥  ម៉ែត្រ នៅ​ឃុំ​ស្រែ​ហ៊ុយ ឃុំ​អ​បួន​លើ​  ឃុំរ​យ៉ និង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​។

-បាន​ជួសជុល និង​ស្តារ​ប្រឡាយ​រង​ចំនួន ៤​ខ្សែ ប្រវែង ៣.៧៥០ ម៉ែត្រ នៅ​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​។

-បាន​ជួសជុល​ទ្វារ​ទឹក​ចំនួន ៣​កន្លែង​  ទំនប់​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម​  ស្រុក​កោះ​ញែក​។
របាយការណ៍​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ទូ​ទាំង​ខេត្ត​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​សរុប​ចំនួន ១៦ កន្លែង ដែល​កំពុង​ផ្តល់​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​បាន​រាប់​ពាន់​ហិ​កតា​។

ក្រៅពី​ការ​សាងសង់ មន្ទីរ​ក៏​បាន​យកចិត្តទុកដាក់​លើ​ការងារ​បច្ចេកទេស និង​សហគមន៍ ដោយ​បាន​បន្ត​ពង្រឹង និង​គ្រប់គ្រង​សហគមន៍​ចំនួន ០២ កន្លែង ដើម្បី​ធានា​ការ​បែងចែក​ទឹក​ឱ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​។​បាន​តាមដាន និង​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ថានភាព​អាកាសធាតុ​បាន​ចំនួន ៣៦៥ លើក (​ជា​រៀងរាល់ថ្ងៃ​) ដល់​អាជ្ញាធរ និង​ពលរដ្ឋ ដើម្បី​បង្ការ​គ្រោះ​ធម្មជាតិ​។

ទោះបីជា​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​មន្ទីរ​ក៏​បាន​កត់សម្គាល់​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​ការ​ខ្វះខាត​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ចុះ​មូលដ្ឋាន​ដាច់​ស្រយាល និង​កញ្ចប់​ថវិកា​សម្រាប់​ការងារ​ជួសជុល​បន្ទាន់​នៅ​មាន​កម្រិត​។​សម្រាប់​ទិស​ដៅ​ឆ្នាំ​២០២៦ មន្ទីរ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ រួម​មាន បន្ត​តាមដាន និង​ព្យាករណ៍​ស្ថានភាព​ទឹកជំនន់ និង​រាំង​ស្ងួត​ឱ្យ​បាន​ហ្មត់ចត់​។​ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី​អាង​ទឹក និង​សំណង់​ធារាសាស្ត្រ ដើម្បី​ការពារ​ការ​រំលោភ​បំពាន​។​បន្ត​ស្វែងរក​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ពង្រីក​ប្រព័ន្ធ​ស្រោចស្រព​ឱ្យ​កាន់តែ​ទូលំទូលាយ​។

សកម្មភាព​ទាំង​អស់នេះ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តមណ្ឌលគិរី ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ «​ទឹក​» សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ចីរភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ