ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ថ្លែងទៅកាន់ Fox News ៖ ថៃរំលោ.ភបំពានអធិបតេយ្យភាពកម្ពុជា និងរារាំងពលរដ្ឋជាង៨ម៉ឺននាក់មិនឱ្យចូលផ្ទះសម្បែង

5 ម៉ោង មុន

សម្តេច​បវរ​ធិ​បតី ប្រាប់​សារព័ត៌មាន Foxnews ថា ថៃ​បាន​បំពាន​កាន់កាប់​ទឹកដី​កម្ពុជា​លើស​ពី​ផែនទី​ឯកតោភាគី​របស់​ខ្លួន ដែល​រារាំង​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​មិន​អាច​ទៅ​ផ្ទះ​វិញ​បាន ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP…

សម្តេច​បវរ​ធិ​បតី ប្រាប់​សារព័ត៌មាន Foxnews ថា ថៃ​បាន​បំពាន​កាន់កាប់​ទឹកដី​កម្ពុជា​លើស​ពី​ផែនទី​ឯកតោភាគី​របស់​ខ្លួន ដែល​រារាំង​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​មិន​អាច​ទៅ​ផ្ទះ​វិញ​បាន ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

កងកម្លាំង​ថៃ បាន​ឈ្លានពាន​ចូល និង​កាន់កាប់​ទឹកដី ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ហួស​ពី​ខ្សែបន្ទាត់​នៃ​ជម្លោះ និង​ផែនទី​ឯកតោភាគី​របស់​ខ្លួន​ទៅ​ទៀត ដោយ​ការ​បិទផ្លូវ​ចូល​ភូមិ​តាម​រយៈ​ការ​រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​៨​ម៉ឺន​នាក់​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ និង​ភូមិឋាន​របស់​ពួក​គាត់​វិញ​បាន​។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ បាន​ថ្លែង​ដូច្នេះ​ប្រាប់​សារព័ត៌មាន Foxnews របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ (​ម៉ោង​នៅ​អាម​រិ​ក​) ក្នុង​ឱកាស​ដែល​សម្តេច​ធិ​បតី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដំបូង​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋអាមេរិក ដូ​ណា​ល់ ជេ ត្រាំ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ។
សម្តេច​ធិ​បតី បាន​បន្ថែម​ផង​ដែរ​ថា ៖ «​យើង​ជំរុញ​ឱ្យ​ប្រទេស​ថៃ អនុញ្ញាត​ឱ្យ​ប្រជាជន​របស់​យើង​ត្រឡប់​ទៅ​វិញ ហើយ​ក៏​ចាប់ផ្តើម​ដំណើរការ​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា តាម​រយៈ​យន្តការ​រួម​ដែល​យើង​ទាំង​ពីរ​យល់ព្រម​ជាមួយ​គ្នា​» ។

សូម​រម្លឹក​ថា ថៃ​បាន​បើក​សង្គ្រាម​ឈ្លានពាន​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ចំនួន​០២​លើក ក្នុង​ឆ្នាំ​២០២៥ ដែល​លើក​ទី​១ រយៈពេល​៥​ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និង​លើក​ទី​២ រយៈពេល​២០​ថ្ងៃ (៧-២៧ ធ្នូ ២០២៥) ។

ជាមួយ​គ្នា​នេះ ថៃ​នៅ​តែ​បន្តសកម្មភាព​រំ​លោ​.​ភ​បំពាន​ដ៏​កម្រោល ដោយ​មិន​ខ្លាច​ច្បាប់​អន្តរជាតិ​អ្វី​បន្តិច​សោះ មក​លើក​ដែន​អធិបតេយ្យភាព​កម្ពុជា តាម​រយៈ​សកម្មភាព​ដ៏​គឃ្លើន ដូច​ជា​ការ​រាយ​បន្លា​លួស ដាក់​លូ​ជ្រុង ដាក់​ទូ​កុងតឺន័រ ជីក​លេណដ្ឋាន កំទេច​ផ្ទះ​ប្រជាជន ។​ល​។ នៅ​ក្នុង​តំបន់​ដែល​ខ្លួន​បាន​កាន់កាប់​ដោយ​ការ​ឈ្លានពាន​កន្លង​មក ។

កងកម្លាំង​ឈ្លានពាន​ថៃ​ក៏​បាន និង​កំពុង​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង (fait accompli) ដែល​កម្ពុជា​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ជា​ផ្លូវការ​តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​បន្តបន្ទាប់​ដោយ​ប្រឆាំង​ដាច់ខាត​នឹង​សកម្មភាព​ទាំងនេះ ហើយ​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់​អន្តរជាតិ តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ