ខេត្តកំពង់ស្ពឺ៖ ដើម្បីរក្សាសុខសុត្ថិភាពជូនប្រជាពលរដ្ឋ និងអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនោះ កម្លាំងនគរបាលស្រុកបសេដ្ឋដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាល បានធ្វើការផ្សព្វផ្សាយ និងសហការជាមួយរដ្ឋបាលឃុំទាំង១៥ លោកមេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានការកាន់កាប់អាវុធកែឆ្នៃខុសច្បាប់(កាំភ្លើងខ្យល់)ដែលបានលាក់ទុកនៅក្នុងផ្ទះ ឬលាក់ទុកនៅតាមដីចំការនានា សូមប្រមូលយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំ ។
បើយោងតាមការដឹកនាំចង្អុលបង្ហាញ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លើកិច្ចការងារពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានចុះធ្វើការផ្សព្វផ្សាយ និងសហការជាមួយរដ្ឋបាលឃុំទាំង១៥ លោកមេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានការកាន់កាប់អាវុធកែឆ្នៃខុសច្បាប់(កាំភ្លើងខ្យល់)លាក់ទុកនៅផ្ទៈ ឬតាមដីចំការនានា សូមប្រមូលយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាល ។
លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា ការអនុវត្តន៍ផ្សព្វផ្សាយចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៦ កំលាំងជំនាញសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានប្រគល់ទទួលអាវុធកែច្នៃគ្រប់ប្រភេទ(មិនមានម៉ាក)ចំនួន៤៩ដើម ដែលប្រជាពលរដ្ឋបានប្រគល់ជូនប៉ុស្តិនគរបាលរដ្ឋបាលទាំង១៥ឃុំ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បណ្តោៈអាសន្នសិន ដើម្បីយកទៅកម្ទេចចោល៕




ចែករំលែកព័តមាននេះ