ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​ស្តុក​សំភារៈ​ធ្វើ​នំ​ខេ​ក នៅឫស្សីកែវ យប់​មិញ សមត្ថកិច្ចសន្និដ្ឋានបឋមអាចមានអ្នកស្លា.ប់ និង​របួ.សច្រើន​នាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្ទះ​ធ្វើ​នំ​និង​ស្តុក​សំភារៈ​នំ​ខេ​ក​២​ល្វែង​ជាប់​គ្នា​បាន​ឆេះ​សន្ធោសន្ធៅ​ ​ខណៈសមត្ថកិច្ចសន្និដ្ឋានបឋម អាច​​មាន​អ្នក​ស្លាប់​៣​នាក់​ និង​រង​បួស​ច្រើននាក់​ផង​ដែរ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះល្វែង​ធ្វើ​នំ​ខេ​ក…

រាជធានីភ្នំពេញ ៖ ផ្ទះ​ធ្វើ​នំ​និង​ស្តុក​សំភារៈ​នំ​ខេ​ក​២​ល្វែង​ជាប់​គ្នា​បាន​ឆេះ​សន្ធោសន្ធៅ​ ​ខណៈសមត្ថកិច្ចសន្និដ្ឋានបឋម អាច​​មាន​អ្នក​ស្លាប់​៣​នាក់​ និង​រង​បួស​ច្រើននាក់​ផង​ដែរ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២៦ នៅ​ចំនុច​ផ្ទះល្វែង​ធ្វើ​នំ​ខេ​ក និង​ស្តុ​ប​សំភារៈ​ផ្សេង​ៗ ផ្លូវ​៧៧៧ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ផ្ទះ​ខាងលើ​ត្រូវ​បាន​បិទទ្វារ​មាន​កម្មករ​ប្រុស​ស្រី រូប​ទាំង​ថៅកែ សរុប​១៥​នាក់ កំពុង​តែ​សំ​រាន និង​អ្នកខ្លះ​មិន​ទាន់​សំ​រាន​នោះ​ទេ ។ ពេល​កើតហេតុ​មិនដឹង​ថា​មូលហេតុ​អ្វី​នោះ​ទេ ក៍​ស្រាប់តែ​មាន​ភ្លើង​ឆេះ​ចេញពី​ផ្នែក​ខាងក្រោម ដែល​ជា​កន្លែង​ស្តុក​សំភារៈ​និង​ធ្វើ​នំ​ខេ​ក​ឡើង​សន្ធោសន្ធៅ​តែ​ម្តង​ទៅ ។ បន្ទាប់​ពី​ដឹង​ថា​មាន​ភ្លើង​ឆេះ​ហើយ អ្នក​នៅ​ខាងក្នុង​មិន​អាច​ចេញ​មក​ក្រៅបាន​​នោះ​ទេ គឺ​មាន​អ្នកខ្លះ​រត់ឡើង​ទៅ​ជាន់​លើដំបូល​អោយ​គេ​ជួយ និង​មាន​អ្នកខ្លះ​ជាប់​ក្នុង​បន្ទប់ មិនដឹង​ថា​ស្លាប់​ឬ​រស់​នោះទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហេតុការណ៍​នេះ​បន្តិច​ក្រោយមក​ក៍​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​តាម​អង្គភាព​ជា​ច្រើន​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ទើប​ទប់ស្កាត់​ស្ថានការណ៍​បាន ។

សមត្ថកិច្ច​បាន​បង្ហើប​បឋម​ឲ្យ​ដឹង​ថា អាច​មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​របួស​បុគ្គលិក​និង​ក្រុម​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​នាក់​ដោយសារ​ឈ្លក់ផ្សែង​។ ការ​ឆេះ​ខូចខាត​អស់​សំភារៈ​ទាំងស្រុង​ក្នុងផ្ទះ​ចំនួន​២​ល្វែង ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ