ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសានវាទ ១៥ ថ្ងៃ! លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់ បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនទាន់លេចរូបរាង​

3 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗថា អ៊ីរ៉ង់មានរយៈពេលត្រឹមតែ ១០ ទៅ ១៥…

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗថា អ៊ីរ៉ង់មានរយៈពេលត្រឹមតែ ១០ ទៅ ១៥ ថ្ងៃប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងផលវិបាកយោធាដ៏ធ្ងន់ធ្ងរ ខណៈដែលអាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះខ្នាតយក្សពីរគ្រឿងទៅឡោមព័ទ្ធតំបន់នោះរួចជាស្រេច។ នេះបើយោងតាម​សារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈនេះ។

​ការដាក់ឱសានវាទនេះកើតឡើងបន្ទាប់ពីកិច្ចចរចានៅទីក្រុងហ្សឺណែវមិនទាន់អាចឈានដល់ចំណុចព្រមព្រៀងលើ “បន្ទាត់ក្រហម” របស់អាម៉េរិក ហើយវាត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្របង្ខំឱ្យអ៊ីរ៉ង់ចុះញ៉មតាមរយៈសម្ពាធអតិបរមា។ ជាមួយនឹងលទ្ធភាពនៃការវាយប្រហារយោធាដែលទីប្រឹក្សាអាម៉េរិកវាយតម្លៃថាមានរហូតដល់ ៩០ ភាគរយ ប្រសិនបើការទូតបរាជ័យ ពិភពលោកកំពុងបារម្ភថា មជ្ឈិមបូព៌ាអាចនឹងឈានចូលដល់ចំណុចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើគ្មានការសម្រុះសម្រួលណាមួយកើតឡើងក្នុងរយៈពេល ២ សប្តាហ៍នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ