ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់មាត់សមុទ្រ បន្តមានភ្លៀង និងខ្យល់កន្ត្រាក់ ​រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ

4 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពនៅតំបន់មាត់សមុទ្រ…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពនៅតំបន់មាត់សមុទ្រ ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នៅតែបន្ត​មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។ ចំពោះស្ថានភាពសីតុណ្ហភាពវិញ សីតុណ្ហភាពអប្បបរមាមានកម្រិត ២៣°C និងអតិបរមាអាចឡើងដល់ ៣៥°C។

ដោយឡែក សម្រាប់ខេត្តកំពត កែប និងតំបន់ជួរភ្នំបូកគោ ស្ថានភាពមេឃមានភាពស្រឡះល្អ និងពុំមានភ្លៀងធ្លាក់ឡើយ។

ទោះបីជាល្បឿនខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានកម្រិតមធ្យម ៣ ម៉ែត្រក្នុងមួយវិនាទីក៏ដោយ ប៉ុន្តែបងប្អូនដែលប្រកបរបរនេសាទ និងអ្នកដំណើរតាមសមុទ្រត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់។ នេះក៏ព្រោះតែកម្ពស់រលកសមុទ្រនៅតែមានសភាពខ្លាំងក្នុងកម្រិតមធ្យម គឺចន្លោះពី ០,៥០ ម៉ែត្រ រហូតដល់ ១,០០ ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ