ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកទំនិញ១គ្រឿង សម្លាប់អ្នកបើកបរម្នាក់ ​នៅឥណ្ឌូណេស៊ី

4 ម៉ោង មុន

ប្រទេសឥណ្ឌូណេស៊ី៖ អាកាសយានិកម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកទំនិញធុនតូចមួយគ្រឿងបានធ្លាក់ក្នុងខេត្តកាលីម៉ាន់តាន់ខាងជើង ប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលហោះហើរដឹកជញ្ជូនប្រេងឥន្ធនៈផ្គត់ផ្គង់ដល់តំបន់ដាច់ស្រយាល។ នេះបើយោងតាម​សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនេះ។…

ប្រទេសឥណ្ឌូណេស៊ី៖ អាកាសយានិកម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកទំនិញធុនតូចមួយគ្រឿងបានធ្លាក់ក្នុងខេត្តកាលីម៉ាន់តាន់ខាងជើង ប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលហោះហើរដឹកជញ្ជូនប្រេងឥន្ធនៈផ្គត់ផ្គង់ដល់តំបន់ដាច់ស្រយាល។ នេះបើយោងតាម​សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនេះ។

​ការដឹកជញ្ជូនតាមផ្លូវអាកាសធុនតូច គឺជាមធ្យោបាយដ៏សំខាន់បំផុតសម្រាប់តំបន់នេះ ដោយសារតែស្ថានភាពភូមិសាស្ត្រព្រៃភ្នំក្រាស់ៗដែលផ្លូវគោកមិនអាចទៅដល់ ប៉ុន្តែវាក៏ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងផងដែរដោយសារអាកាសធាតុប្រែប្រួល និងសណ្ឋានដីដ៏លំបាក។

បច្ចុប្បន្ន អាជ្ញាធរដឹកជញ្ជូនឥណ្ឌូណស៊ីកំពុងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីកំណត់ឱ្យឃើញថា តើឧបទ្ទវហេតុដ៏សោកសៅនេះបង្កឡើងដោយបញ្ហាបច្ចេកទេសយន្តហោះ ឬក៏មកពីកត្តាធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ