ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បញ្ជា​ស្នងការ​នគ​បាល​រាជធានី​-​ខេត្ត​ទាំងអស់ ​ត្រូវ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ឲ្យ​បាន​ឆាប់

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​បទបញ្ជា​ទៅ​កាន់​ស្នងការ​នគ​បាល​រាជធានី-​ខេត្ត​ទាំងអស់ ​ត្រូវ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឲ្យ​ឆាប់រហ័ស​បំផុត នេះ​បើ​តាម​អ្នកនាំពាក្យ​របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​បទបញ្ជា​ទៅ​កាន់​ស្នងការ​នគ​បាល​រាជធានី-​ខេត្ត​ទាំងអស់ ​ត្រូវ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឲ្យ​ឆាប់រហ័ស​បំផុត នេះ​បើ​តាម​អ្នកនាំពាក្យ​របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។

លោក ​រ៉េ​ន រតនៈ អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ ២០២៦​ថា លើកលែងតែ​ក្មេង​ទំនើងរ​ត់ទៅ​ក្រៅប្រទេស​! ។

ឯកឧត្តម​ អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ បាន​បញ្ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចុះ​ប្រតិបត្តិការ​ឱ្យ​បាន​លឿន និង​ត្រូវ​ស្រាវជ្រាវ​ចាប់ខ្លួន​ឱ្យ​បាន មិន​លើស​ពី​៤៨​ម៉ោង រាល់​ក្រុម​ក្មេង​ទំនើង ដែល​បង្កហេតុ ឬ​រត់គេច​ខ្លួន ​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ក្នុង​ន័យ​ប្រដូច​ថា សូ​ម្បី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​តែ​សមត្ថកិច្ច​យើង​អាច​បោសសម្អាត​បានជា​បន្តបន្ទាប់ ដូច្នេះ ត្រឹម​ក្មេង​ទំនើង ឱ្យ​តែ​យើង​មាន​ឆន្ទៈ​មុតមាំ រឿង​អ្វី​យើង​មិន​អាច​ក្របួច​ចាប់​ពួក​គេ​យក​ទៅ​ផ្ដន្ទាទោស​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ