ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជា​ទិញ​ឡ​ដុត​សំណល់​វេជ្ជសាស្ត្រ និង​ប្លា​ស្ទិ​ក​គ្មាន​ផ្សែង ពី​ប្រទេស​ជប៉ុន

2 នាទី មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ពី​ការ​បញ្ជា​ទិញ​ឡ​បច្ចេកទេស សម្រាប់​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លា​ស្ទិ​ក ពី​ប្រទេស​ជប៉ុន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ពី​ការ​បញ្ជា​ទិញ​ឡ​បច្ចេកទេស សម្រាប់​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លា​ស្ទិ​ក ពី​ប្រទេស​ជប៉ុន ក្នុង​ឱកាស​ឯកឧត្តម ដឹកនាំ​ប្រតិភូ​ទៅ​បំពេញបេសកកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី បាន​ថ្លែង​ថា «​យើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​ឡ​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លា​ស្ទិ​ក ដែល​ជា​ឡ​មួយ​ដុត​ទៅ​អត់​មាន​ផ្សែង​។ ដុត​ទៅ​អត់​មាន​ផ្សែង​ទេ មាន​តែ​ចំហាយ​ទឹក​មក​វិ​ញ‌​! បច្ចេកទេស​គាត់​ល្អ​! យើង​បាន​ទៅ​មើល ហើយ​យើង​បាន​បញ្ជា​ទិញ ដើម្បី​យក​មក​ប្រើប្រាស់​នៅ​កម្ពុជា​យើង​ផង​ដែរ​។ ការ​បញ្ជា​ទិញ​នេះ សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ជប៉ុន ក្រសួងបរិស្ថាន​ជប៉ុន និង​ក្រុមហ៊ុន​ជប៉ុន នឹង​ជួយ​យើង​ឱ្យ​បាន​ច្រើន​គ្រឿង​។ គោលដៅ​របស់​យើង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​មួយ​ស្រុក​មាន​មួយ​គ្រឿង​» ។

ឯកឧត្តម បន្ត​ថា ឡ​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លា​ស្ទិ​ក នឹង​មិន​ប្រើប្រាស់​ថាមពល​អគ្គិសនី​នោះ​ទេ ប៉ុន្តែ​នឹង​ជំនួស​មក​វិញ​ដោយ​ការ​ប្រើប្រាស់​ថាមពល​ទាញ​ពី​ប្រភព​ពន្លឺព្រះអាទិត្យ​(Sola) ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​សំណល់ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត និង រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជប៉ុន ក៏​បាន​ឯកភាព​គ្នា​លើ​ចំណុច​ចំនួន ៦ រួម​មាន ៖ ១.​យន្តការ​ឥណទាន​រួម ដែល​មាន​ស្រាប់ និង​គម្រោង​ផ្នែក​ជីវម៉ាស​, ២. សកម្មភាព​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​, ៣. ការ​គាំទ្រ​លើ​ផែនការ​ជាតិ ការ​បន្ស៊ាំ​នឹង​ការ ប្រែប្រួល​អាកាសធាតុ​ជា​ពិសេស​ប្រព័ន្ធ​ព្រមាន​ជា​មុន​, ៤. ការ​កែ​ច្នៃ​សំរាម​-​សំណល់​ឡើង​វិញ និង​ការ​ទាញ​យក​ថាមពលអគ្គីសនី​ពី​សំណល់​, ៥. ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ផល​ប៉ះពាល់​នៃ​សំរាម​-​សំណល់ ការ​ផលិត​ថង់​ជីវម៉ាស​ងាយ​បំបែក​ធាតុ​, ៦. ការ​ផ្លាស​ប្តូរ​បទ​ពិសោធ​លើ​ការ​គ្រប់គ្រង​ឧទ្យាន​ជាតិ​។

ក្នុង​ឱកាស​នោះ​ដែរ ក៏​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងបរិស្ថាន​កម្ពុជា និង​សហព័ន្ធ​សមាគម​មេធាវី​ជប៉ុន លើ​ការ​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់បរិស្ថាន​, ការ​ពង្រឹង​តម្លាភាព​ក្នុង​ការ​អនុញ្ញាត និង​អភិបាលកិច្ច​បរិស្ថាន​, និង​ការ​កសាង​ក្របខ័ណ្ឌ​ស្ថាប័ន​ឱ្យ​កាន់តែ​រឹង​មាំ​សម្រាប់​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ