ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធុង​ហ្គា​ស ឆាបឆេះ​ផ្ទះ​មួយ​ខ្នង នៅ​ក្រុង​ស្ទឹង​ត្រែង​ង មនុស្ស​២​នាក់​រង​គ្រោះ

11 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ គ្រោះ​អគ្គិភ័យ ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ធុង​បញ្ចូល​ហ្គា​ស បាន​កើតឡើង​យ៉ាង​រន្ធត់​នៅ​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ គ្រោះ​អគ្គិភ័យ ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ធុង​បញ្ចូល​ហ្គា​ស បាន​កើតឡើង​យ៉ាង​រន្ធត់​នៅ​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង (​ក្បែរ​មន្ទីរពេទ្យ​ភូមិភាគ ២១) ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៦:៥០ នាទី​យប់ ដោយ​ផ្ដើម​ចេញពី​ការ​ផ្ទុះ​ធុង​ហ្គា​ស ខណៈ​ពេល​កំពុង​បញ្ចូល​។ ក្នុង​គ្រោះថ្នាក់​នេះ បាន​បណ្តាល​ឱ្យ​កូនប្រុស​ម្ចាស់ផ្ទះ​រង​របួសស្រាល​។ ចំណែក​ស្ត្រី​ជា​ម្តាយ បាន​ដួល​សន្លប់​នៅ​នឹង​កន្លែង ដោយសារ​ការ​ភ័យរន្ធត់​ខ្លាំង​ពេក​។​ភ្លាម​ៗ​នោះ រថយន្ត​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ចុះ​ទៅ​ដល់ទី​តាំង​ដើម្បី​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា​ ។

នៅ​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នេះ គេ​ឃើញ​វត្តមាន លោក សរ សុ​ពុ​ត្រា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ចុះ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ចម្រុះ រួម​មាន​កម្លាំង​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត (​រថយន្ត​ពន្លត់​អគ្គិភ័យ​) ​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត និង​អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង​ ។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ទឹក​បាញ់​ពន្លត់ និង​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​ទាំងស្រុង នៅ​យប់​ថ្ងៃ​ដដែល​។

ចំពោះ​ទំហំ ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​មូលហេតុ​លម្អិត​ដែល​នាំ​ឱ្យ​ផ្ទុះ​ធុង​ហ្គា​ស​នោះ សមត្ថកិច្ច​ជំនាញកំពុង​ធ្វើការ​ត្រួត​ពិនិត្យ និង​វាយតម្លៃ​បន្ថែម មុន​នឹង​ចេញ​របាយការណ៍​ផ្លូវការ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ