ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួនក្មេង​ទំនើង​០៤​នាក់ ពាក់ព័ន្ធ​ករណី​វាយ​គ្នាក្នុង​ក្លឹបកម្សាន្ត

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង២១និង​៤០​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន ០២​ក្រុម មាន​គ្នា​ប្រមាណ​១០​នាក់…

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង២១និង​៤០​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន ០២​ក្រុម មាន​គ្នា​ប្រមាណ​១០​នាក់ បាន​ធ្វើ​សកម្មភាព​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​រង​របួសស្រាល​ទាំង​សងខាង និង​ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ក្នុង​ក្លឹ​ប ខណៈ​ពេល​ដែល​ភាគី​ទាំង​សងខាង​ចូល​លេង​កម្សាន្ត​នៅ​ក្នុង​ក្លឹប និង ភោជនីយដ្ឋាន រ៉ូ​ល​លើ ចំណុច​ផ្លូវ​លេខ​២៨៧ កែង​និង​ផ្លូវ​លេខ​៥៦៦ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​ទាំង​សងខាង​ចំនួន​០៤​នាក់ រួម​មាន ​៖ ១-​ឈ្មោះ ទាង​លឹ​ម ច័ន្ទ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ ម៉េ​ង​ហេង ចាន់​ត្រា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​, ៣-​ឈ្មោះ ឃុន ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤-​ឈ្មោះ ឡុ​ង ធា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ទាំង​០៤​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ការ​រៀបរាប់​ខាងលើ ប្រាកដ​មែន​។

ក្មេង​ទំនើង​ទាំង​០៤​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ខាងលើ ហើយ​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ