ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយ​ការណ៍​សម្ងាត់​បង្ហាញ​ថា​រុស្ស៊ី​ល្បួង​ជន​ជាតិ​កេន​ញ៉ា​ជាង​មួយ​ពាន់​នាក់​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន

1 នាទី មុន

ទី​ក្រុង​ណាយ​រ៉ូប៊ី៖ របាយ​ការណ៍​សម្ងាត់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ប្រទេស​រុស្ស៊ី​បាន​ដឹក​ជញ្ជូន​ជន​ជាតិ​កេន​ញ៉ា​ជាង​មួយ​ពាន់​នាក់​ចេញ​ពី​មាតុ​ភូមិ​របស់​ពួក​គេ​ដើម្បី​ជួយ​កង​ទ័ព​រុស្ស៊ី​ច្បាំង​ទល់​នឹង​អ៊ុយ​ក្រែន​។ ជន​ជាតិ​កេន​ញ៉ា​ទាំង​នោះ​ភាគ​ច្រើន​ចាញ់​ល្បិច​កល​របស់​គេ​ ហើយ​ត្រូវ​គេ​ល្បួង​ឱ្យ​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​សន្យា​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​។ របាយ​ការណ៍​សម្ងាត់​នេះ​ត្រូវ​បាន​​ដាក់​ជូន​​​រដ្ឋ​សភា​កេន​ញ៉ា​ដើម្បី​ពិនិត្យ​​។ ការ​ស៊ើប​អង្កេត​របស់​សារ​ព័ត៌​មាន​មួយ​ចំនួន​រួម​ទាំង​អត្ថ​បទ​ស៊ើប​អង្កេត​ដែល​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ​​សុទ្ធ​តែ​បាន​អះ​អាង​ដូច​ៗ​គ្នា​ថា​រុស្ស៊ី​ព្យាយាម​អូស​ទាញ​បុរស​ៗ​នៅ​អាហ្វ្រិក​ដោយ​សន្យា​ផ្ដល់​ការ​ងារ​ល្អ​ឱ្យ​​ពួក​គេ​ធ្វើ​។ ប៉ុន្តែ​តាម​ពិត ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​សមរ​ភូមិ​ក្ដៅ​ដែល​ត្រូវ​ច្បាំង​ទល់​នឹង​អ៊ុយ​ក្រែន​ទៅ​វិញ​។ លទ្ធ​ផល​ស៊ើប​អង្កេត​រួម​គ្នា​រវាង​ទី​ភ្នាក់​ងារ​ចារកម្ម​ជាតិ​កេន​ញ៉ា​ សហ​ការ​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​​ស៊ើប​អង្កេត​បទ​ល្មើស​បាន​សរ​សេរ​នៅ​ក្នុង​របាយ​ការណ៍​​ថា​ជន​ជាតិ​កេន​ញ៉ា​លើស​ពី​មួយ​ពាន់​នាក់​​ដែល​ត្រូវ​រុស្ស៊ីល្បួង​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​​។…

ទី​ក្រុង​ណាយ​រ៉ូប៊ី៖ របាយ​ការណ៍​សម្ងាត់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ប្រទេស​រុស្ស៊ី​បាន​ដឹក​ជញ្ជូន​ជន​ជាតិ​កេន​ញ៉ា​ជាង​មួយ​ពាន់​នាក់​ចេញ​ពី​មាតុ​ភូមិ​របស់​ពួក​គេ​ដើម្បី​ជួយ​កង​ទ័ព​រុស្ស៊ី​ច្បាំង​ទល់​នឹង​អ៊ុយ​ក្រែន​។ ជន​ជាតិ​កេន​ញ៉ា​ទាំង​នោះ​ភាគ​ច្រើន​ចាញ់​ល្បិច​កល​របស់​គេ​ ហើយ​ត្រូវ​គេ​ល្បួង​ឱ្យ​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​សន្យា​ចូល​បម្រើ​នៅ​ក្នុង​ជួរ​កង​ទ័ព​។ របាយ​ការណ៍​សម្ងាត់​នេះ​ត្រូវ​បាន​​ដាក់​ជូន​​​រដ្ឋ​សភា​កេន​ញ៉ា​ដើម្បី​ពិនិត្យ​​។

ការ​ស៊ើប​អង្កេត​របស់​សារ​ព័ត៌​មាន​មួយ​ចំនួន​រួម​ទាំង​អត្ថ​បទ​ស៊ើប​អង្កេត​ដែល​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ​​សុទ្ធ​តែ​បាន​អះ​អាង​ដូច​ៗ​គ្នា​ថា​រុស្ស៊ី​ព្យាយាម​អូស​ទាញ​បុរស​ៗ​នៅ​អាហ្វ្រិក​ដោយ​សន្យា​ផ្ដល់​ការ​ងារ​ល្អ​ឱ្យ​​ពួក​គេ​ធ្វើ​។ ប៉ុន្តែ​តាម​ពិត ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​សមរ​ភូមិ​ក្ដៅ​ដែល​ត្រូវ​ច្បាំង​ទល់​នឹង​អ៊ុយ​ក្រែន​ទៅ​វិញ​។ លទ្ធ​ផល​ស៊ើប​អង្កេត​រួម​គ្នា​រវាង​ទី​ភ្នាក់​ងារ​ចារកម្ម​ជាតិ​កេន​ញ៉ា​ សហ​ការ​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​​ស៊ើប​អង្កេត​បទ​ល្មើស​បាន​សរ​សេរ​នៅ​ក្នុង​របាយ​ការណ៍​​ថា​ជន​ជាតិ​កេន​ញ៉ា​លើស​ពី​មួយ​ពាន់​នាក់​​ដែល​ត្រូវ​រុស្ស៊ីល្បួង​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​​។ ពោល​គឺ​ចំនួន​នេះ​ច្រើន​លើស​ពី​ចំនួន​២០០​នាក់​ដែល​អាជ្ញា​ធរ​ឡើង​រាយ​ការណ៍​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥​។

លោក​គី​ម៉ានី អ៊ូឈុង​វ៉ា (Kimani Ichung’wah) ជា​ប្រធាន​ក្រុម​ភាគ​ច្រើន​នៃ​​រដ្ឋ​សភា​ថ្លែង​ថា​ជន​ជាតិ​កេន​ញ៉ា​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​ទិដ្ឋា​ការ​ជា​អ្នក​ទេស​ចរ​។ ប៉ុន្តែ​ធាតុ​ពិត ពួក​គេ​ទៅ​ចូល​រួម​ជា​មួយ​កង​ទ័ព​រុស្ស៊ី​ដោយ​ធ្វើ​ដំណើរ​កាត់​តាម​​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល (Istanbul) ប្រទេស​តួក​គី និង​កាត់​ទី​ក្រុង​អាប៊ូ​ដាប៊ី ប្រទេស​អារ៉ាប់​រួម​។ ដោយ​សារ​អាជ្ញា​ធរ​កេន​ញ៉ា​ចាប់​ផ្ដើម​រឹត​បន្តឹង​នៅ​តាម​ព្រលាន​យន្ត​ហោះ​ ​ការ​ជ្រើស​រើស​ទាហាន​ត្រូវ​រាល​ដាល​ទៅ​ប្រទេស​ដទៃ​ទៀត​នៅ​ទ្វីប​អាហ្វ្រិក​ដើម្បី​កុំ​ឱ្យ​គេ​ចាប់​ថ្នាក់​បាន​។

លោក​អ៊ីឈុង​វ៉ា​ថ្លែង​បន្ត​ទៀត​ថា​ទី​ភ្នាក់​ងារ​ជ្រើស​រើស​បុគ្គ​លិក​ខុស​ច្បាប់​នៅ​កេន​ញ៉ា​​ឃុប​ឃិត​គ្នា​ជា​មួយ​បុគ្គ​លិក​នៅ​ព្រលាន​យន្ត​ហោះ​។ ថ្មី​​ៗ​នេះ ជន​ជាតិ​កេន​ញ៉ា​យ៉ាង​តិច​៣៩​នាក់​ត្រូវ​ចូល​ដេក​ពេទ្យ​, ២៨​នាក់​បាត់​ខ្លួន​ និង​៨៩​នាក់​បញ្ជូន​ទៅ​សមរ​ភូមិ​ក្ដៅ​នៅ​អ៊ុយ​ក្រែន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​កេន​ញ៉ា លោក​មូ​សា​លីយ៉ា មូ​ដា​វ៉ាឌី (Musalia Mudavadi) ត្រៀម​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ម៉ូស្គូ​នៅ​ខែ​មីនា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​។

រដ្ឋាភិ​បាល​​កេន​ញ៉ា​ប្រកាស​ថ្កោល​ទោស​ទង្វើ​នេះ​ និង​ចាត់​ទុក​ថា​នេះ​ជា​ការ​បញ្ជូន​ជន​ជាតិ​របស់​ខ្លួន​ទៅ​​ពាំង​គ្រាប់​កាំ​ភ្លើង​ជំនួស​គេ​។ ឥឡូវ​នេះ មិន​ត្រឹម​​​តែ​​ប្រទេស​កេន​ញ៉ា​មួយ​​ប៉ុណ្ណោះ​ទេ​ដែល​ប្រឈម​នឹង​បញ្ហា​នេះ សូម្បី​តែ​ប្រទេស​ដទៃ​ទៀត​ដូច​ជា​អ៊ូ​ហ្កង់​ដា (Uganda) និង​អាហ្វ្រិក​ខាង​ត្បូង​។ល។​ ក៏​ក្លាយ​ជា​គោល​ដៅ​ដែល​រុស្ស៊ី​ត្រូវ​ការ​ល្បួង​ទៅ​ធ្វើ​សង្គ្រាម​ផង​ដែរ​​បន្ទាប់​ពី​​រុស្ស៊ី​បាន​ពលី​ជីវិត​យុទ្ធ​ជន​អស់​ច្រើនពេក​​នៅ​អ៊ុយ​ក្រែន៕ ប្រភព​៖ អារ៉ាប់​ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ