ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កំហុស​អ្នក​ណា?​ ក្មេ.ង​ប្រុស​អាយុ​២​ឆ្នាំ​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ត្រូវ​រថយន្ត​ធុន​ធំ​កិ.ន​ស្លា.ប់

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ក្មេង​តូច​រូប​នោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ហើយ​រថយន្ត​ធុន​ធំ​ដឹក​អីវ៉ាន់​បុក​កិន​ពេញទំហឹង ក្រោយ​កើតហេតុ​រួច​តៃកុង​រថយន្ត​បាន​ចត​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​រថយន្ត​ធុន​ធំ​បុក​កិន​ក្មេង​តូច​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩៣…

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ក្មេង​តូច​រូប​នោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ហើយ​រថយន្ត​ធុន​ធំ​ដឹក​អីវ៉ាន់​បុក​កិន​ពេញទំហឹង ក្រោយ​កើតហេតុ​រួច​តៃកុង​រថយន្ត​បាន​ចត​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់​។

ហេតុការណ៍​រថយន្ត​ធុន​ធំ​បុក​កិន​ក្មេង​តូច​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩៣ ទៅ​លេខ​៩៤ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ចេក ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា រថយន្ត​១​គ្រឿងខាងលើ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស លាយ​ផ្ទៃមេឃ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​3D-7632 សណ្តោង​រ៉ឺ​ម៉ក​លេខ​ភ្នំពេញ​4A-1634 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ (​បាន​ចុះ​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​រួច​) ។ ចំណែក​ក្មេងរងគ្រោះ​ឈ្មោះ ជាម ថា​រ៉ូ ភេទ​ប្រុស អាយុ​២​ឆ្នាំ​  (​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​) រស់នៅ​ជាមួយ​ម្តាយ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស លាយ​ផ្ទៃមេឃ ​ខាងលើ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុកនិង​​កិន​ក្មេង​ម្នាក់​​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ខណៈក្មេងរងគ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ​។ បន្ទាប់ពីកើតហេតុ ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ក​កន្លែង​កើតហេតុ និង​សមត្ថកិច្ច​លើក​ឡើង​ថា តើ​ជា​កំហុស​របស់​អ្នក​ណា តៃកុង​រថយន្ត ឬ​ក្មេង​តូច​អាយុ​២​ឆ្នាំ ព្រោះតែ​ក្មេង​ប្រុស​តូច​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​ម្តាយ ហេតុ​អ្វី​បានជា​បណ្តែតបណ្តោយ​ឱ្យ​កូន​តូច​ដើរ​ឆ្លងផ្លូវ​ម្នាក់ឯង​បែប​នេះ?

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ សព​ក្មេង​ប្រុស​តូច​អាយុ​២​ឆ្នាំ ប្រគល់​ជូន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ចំពោះ​វត្ថុ​តាង​រថយន្ត​ធុន​ធំ នគរបាល​ជំនាញ​បាន​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បណ្តោះអាសន្ន​រង់ចាំ​ធ្វើការ​ដោះស្រាយ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ