ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួប​គ្នា​ត្រី​ភាគី​អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែន​បាន​បិទ​បញ្ចប់​ហើយ,​ លទ្ធ​ផល​គឺ​សូន្យ

3 ម៉ោង មុន

ទី​ក្រុង​ហ្សឺណែវ៖ ការ​ជួប​គ្នា​ត្រី​ភាគី​អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែន​នៅ​ប្រទេស​ស្វីស​បាន​បិទ​បញ្ចប់​កាល​ពី​មុន​នេះ​បន្តិច​។ លទ្ធ​ផល​គឺ​សូន្យ,​ ភាគី​ទាំង​២​ជួប​គ្នា​បាន​ត្រឹម​ជួបគ្នា​តែ​ប៉ុណ្ណោះ​។ បញ្ហា​សំខាន់ៗ​ជា​អាយុ​ជីវិត​ដូច​ជា​បញ្ហា​បូរណ​ភាព​ទឹក​ដី​ជា​ដើម​នៅ​តែ​ដោះ​ស្រាយ​មិន​ចេញ​ដដែល​ព្រោះ​ភាគី​ម្ខាង​ទាម​ទារ​ឱ្យ​គេ​កាត់​ទឹក​ដី​មក​ឱ្យ​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព  ខណៈ​ដែល​ភាគី​ម្ខាង​ទៀត​ប្រកែក​ដាច់​ខាត​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​​នេះ​ទេ​។​ ទី​ប្រឹក្សា​របស់​លោក​ពូទីន​ដែល​បាន​ដឹក​នាំ​​គណៈ​ប្រតិ​ភូ​ខាង​ភាគី​រុស្ស៊ី  លោក​វ៉្លាឌី​មៀ…

ទី​ក្រុង​ហ្សឺណែវ៖ ការ​ជួប​គ្នា​ត្រី​ភាគី​អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែន​នៅ​ប្រទេស​ស្វីស​បាន​បិទ​បញ្ចប់​កាល​ពី​មុន​នេះ​បន្តិច​។ លទ្ធ​ផល​គឺ​សូន្យ,​ ភាគី​ទាំង​២​ជួប​គ្នា​បាន​ត្រឹម​ជួបគ្នា​តែ​ប៉ុណ្ណោះ​។ បញ្ហា​សំខាន់ៗ​ជា​អាយុ​ជីវិត​ដូច​ជា​បញ្ហា​បូរណ​ភាព​ទឹក​ដី​ជា​ដើម​នៅ​តែ​ដោះ​ស្រាយ​មិន​ចេញ​ដដែល​ព្រោះ​ភាគី​ម្ខាង​ទាម​ទារ​ឱ្យ​គេ​កាត់​ទឹក​ដី​មក​ឱ្យ​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព  ខណៈ​ដែល​ភាគី​ម្ខាង​ទៀត​ប្រកែក​ដាច់​ខាត​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​​នេះ​ទេ​។​

ទី​ប្រឹក្សា​របស់​លោក​ពូទីន​ដែល​បាន​ដឹក​នាំ​​គណៈ​ប្រតិ​ភូ​ខាង​ភាគី​រុស្ស៊ី  លោក​វ៉្លាឌី​មៀ មេ​ឌីន​ស្គី (Vladimir Medinsky) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ការ​ជួប​គ្នា​រយៈ​ពេល​២​ថ្ងៃ​នៅ​ហ្សឺ​ណែវ​ជា​ការ​ចរ​ចា​យ៉ាងពិបាក​ ​ប៉ុន្តែ​ដូច​ជា​ការ​ពិភាក្សាអំពី​ជំនួញ​។ លោក​អះ​អាង​ថា​ការ​ជួប​គ្នា​នៅ​វគ្គ​ក្រោយ​នឹង​រៀប​ចំ​នៅ​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះ​។ ​ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេ​ឡិនស្គី ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ការ​ចរ​ចា​គ្នា​ទាំង​ប៉ុន្មាន​ដង​កន្លង​​មក​នេះ​ពិត​ជា​ពិបាក​។

លោក​ចោទ​ប្រកាន់​ថា​រុស្ស៊ី​ជា​អ្នក​អូស​បន្លាយ​ការ​ចរ​ចា​ឱ្យ​កាន់​តែ​យូរ​។ ការ​ចរ​ចា​គ្នា​គួរ​ណាស់​​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​​​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ បេសក​ជនពិសេស​របស់​លោក​ត្រាំ​គឺ​លោ​កស្ទីវ​វីត​ខូស (Steve Witkoff) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ទទួល​ផ្លែ​ផ្កា​គួរ​​ឱ្យ​កត់​សម្គាល់​។ លោក​ថ្លែង​តែ​ត្រឹម​នេះ​ដោយ​មិន​បញ្ជាក់​​​ឱ្យ​បាន​លម្អិត​ទេ​។

ទន្ទឹម​នឹង​ការ​ចរ​ចា​គ្នា ភាគី​ទាំង​២​បន្ត​យុទ្ធ​នា​ការ​យោធា​​យ៉ាង​ក្ដៅ​គគុក​ដ​ដែល​។ ជា​ពិសេស​ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាម​ពល​របស់​អ៊ុយ​ក្រែន​នៅ​រដូវ​រងា​។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​បិទ​បញ្ចប់​ការ​ជួប​គ្នា​ថ្ងៃ​ទី​មួយ យោធា​រុស្ស៊ី​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​ បណ្ដាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់​, ​​របួស​កុមារី​​​អាយុ​៦​ឆ្នាំ​ និង​ក្មេង​ទើប​តែ​ចេះ​ដើរ​តេស​តាស​អាយុ​១​ខួប​កន្លះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​ហ្សា​ប៉ូរីហ្សៀ (Zaporizhzhia)។

កាល​ពី​យប់​មិញ រុស្ស៊ី​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ និង​បញ្ជូន​ដ្រូន​១២៦​គ្រឿង​ទៅ​វាយ​ប្រហារ​ទី​ក្រុង​តូច-​ធំ​របស់​អ៊ុយ​ក្រែន​​​។ ពាក់​ព័ន្ធ​នឹង​ការ​ចរ​ចាលើក​នេះ​ អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​បើ​និយាយ​ពេល​នេះ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​ក្នុង​ការ​សន្និ​ដ្ឋាន​ថា​ការ​ចរ​ចា​លើក​នេះ​ទទួល​បាន​​លទ្ធ​ផល​បែប​ណា​។ លោក​ពូទីន​បាន​ទទួលរបាយ​ការណ៍​ស្ដី​ពី​ការ​ជួប​គ្នា​លើក​នេះ​រួច​ហើយ​៕ ប្រភព៖ អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ