ចំនួនអ្នករងគ្រោះដល់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានធ្លាក់ចុះមកត្រឹម១.៤៦៧នាក់នៅឆ្នាំ២០២៥ ថយចុះ២,៧៨ភាគរយ ធៀបនឹង ១.៥០៩នាក់កាលពីឆ្នាំមុន ។

ក្រៅពីចំនួនអ្នកស្លា.ប់គ្រោះថ្នាក់ចរាចរណ៍ត្រូវបានសមត្ថកិច្ចអះអាងថា វាបានបង្ករបួសដល់មនុស្ស ៣.២១៣នាក់ កាលពីឆ្នាំមុន ដែលធ្លាក់ចុះ១៣,៦ភាគរយ។
ប្រភពដដែលបានបន្តថា អ្នករបួស និងអ្នកស្លា.ប់ គឺកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២.៣៤៥ករណី ធ្លាក់ចុះ១៧.៥ភាគរយ ។
មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពច្បាប់ចរាចរណ៍ ការមិនគោរពសិទ្ធិអាទិភាព ការជែងដោយមិនប្រុងប្រយ័ត្ន និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម ។
ក្រៅពីបង្កគ្រោះថ្នាក់ដល់ជីវិតមនុសុសហើយនោះវាក៏បង្ករការខាតបង់សេដ្ឋកិច្ច ប្រមាណជា៤៦៦ លានដុល្លារ ក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ