ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានតាក់ស៊ី​១​គ្រឿង​គេច​ម៉ូតូ​បុ.ក​ក្បាល​របាំង​ថ្ម​មុខ​សាលា​សង្គមវិទ្យា បាក់​អស់​២​កង់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ាក​ព្រូស​( prius)​មួយ​គ្រឿង​បាន​បើក​បោះពួយ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​បាក់​ចំនួន​២​កង់​ហើយ​រថយន្ត​បាន​ផ្ទុះ​ពោង សុ​វត្តិភាព រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ាក​ព្រូស​( prius)​មួយ​គ្រឿង​បាន​បើក​បោះពួយ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​បាក់​ចំនួន​២​កង់​ហើយ​រថយន្ត​បាន​ផ្ទុះ​ពោង សុ​វត្តិភាព រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ឆ្នាំ ២០២៦​នៅ​មុខ​មហាវិទ្យាល័យ​សង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ស្ថិត​នៅ
តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បុក​របាំង​ថ្ម​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ចាម ២B.១៣៨២ បើកបរ​ដោយ​បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី​ពុំ​ស្គាល់​អត្ត សញ្ញាណ​ឡើយ​។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត តាក់ស៊ី​មួយ​គ្រឿន​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កាត់​ហេតុ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ក្បាល​របាំង​ថ្ម​ពេញទំហឹង​បណ្ដា​ឲ្យ​បាក់​ចំនួន​ពីរ​កង់​ហើយ​រថយន្ត​បាន​កំ​ពិត​មុខ​រង​ការ​ខូចខាត​ធន​ធ្ងន់​ធ្ងន់​។

តាម​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ដឹក​ភ្ញៀវ​បុក​ឃី​ង​ពី​ពោធិ​ចិន​តុង ។​ពេល​មក​ដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​បើក​វ៉ា​ជ្រែង ក៍​ទាញ​ច​ង្កូ​ច​គេច​ជ្រុល​បុក​របាំង​ថ្ម​តែ​ម្តង​។​បន្ទាប់​ពី​កើតហេតុ​នគរបាល ចរាចរណ៍​ក៏​បាន​ចុះ​ទៅ​វាស់វែង​រួច​ស្ទួ​ច បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ