ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកម្ពុជាបាត់បង់លុយ ជាង៤៥លានដុល្លារដោយសារស្គែមអនឡាញ

1 នាទី មុន

មិនមែន​តែ​ជនបរទេស​ទេ ដែល​រង​គ្រោះ​ព្រោះតែ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ស្គែ​ម​អន​ឡាញ ពលរដ្ឋ​កម្ពុជា​ក៏​រង​គ្រោះ​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស…

មិនមែន​តែ​ជនបរទេស​ទេ ដែល​រង​គ្រោះ​ព្រោះតែ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ស្គែ​ម​អន​ឡាញ ពលរដ្ឋ​កម្ពុជា​ក៏​រង​គ្រោះ​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​លើក​ឡើង​ថ្មី​ៗ​នេះ ។

លោក​បាន​អះអាង​ថា កាលពី​ឆ្នាំ​២០២៥ ពលរដ្ឋ​កម្ពុជា​បាន​បាត់​បង់លុយ ប្រមាណ​ជាង ៤៥​លាន​ដុល្លារ ដោយសារ​ស្គែ​ម​អន​ឡាញ​ក្នុងស្រុក ប៉ុន្តែ​អាច​ទាញ​មក​វិញ​ខ្លះ គឺ​ប្រមាណ​ជា​ជិត​២០​លាន​ដុល្លារ ។

លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​អ្នក​ដែល​ប្រ​ពឹត្ត​កន្លង​មក គឺ​ច្រើន​ក្លែងបន្លំ​ថា ខ្លួន​ធ្វើការ​ក្នុង​វិស័យ​ធនាគារ ហើយ​ទូរ​សព្ទ​ទៅ​បុគ្គល​ថា ត្រូវ​រង្វាន់​នេះ រង្វាន់​នោះ ហើយ​បាន​តម្រូវ​ឱ្យ​ជន​រង​គ្រោះ​ធ្វើការ​ផ្ទេរ​ប្រាក់ ស្នេហា ឬ​ការ​បង្កើត​ទំនាក់ទំនង​ក្លែងក្លាយ ការ​ស្នើ​សុំ​ឱ្យ​ផ្តល់​រូបភាព​អាសអាភាស ហើយ​ចុង​ក្រោយ​ជនល្មើស បែរជា​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ ដើម្បី​ជា​ថ្នូរ​ថា គេ​នឹង​មិន​បញ្ចេញ​រូប​អាសអាភាស​របស់​ជន​រង​គ្រោះ នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​បង់លុយ​ទៅ​ឱ្យ​គេ​ជាដើម ។

លោក​បាន​គូសបញ្ជាក់​ថា អ៊ីនធឺណិត ប្រៀប​បាន​ដូច​ជា អាវុធ​មុខ​ពីរ​យ៉ាង​ដូច្នោះ​ដែរ បើ​យើង​ប្រើប្រាស់​វា​ដោយ​ត្រឹមត្រូវ វា​នឹង​នាំ​ប្រយោជន៍​មក​ឱ្យ​យើង បើ​យើង​ប្រើ​វា​មិន​បាន​ត្រឹមត្រូវ​ទេ វា​នឹង​ធ្វើ​ឱ្យ​យើង​ខាតបង់​អ្វីមួយ​ជាក់​ជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ