ទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នងអស់ទាំងស្រុង
- សៀមរាប
ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យមួយកើត ឡើង បណ្តាលឱ្យ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ទាំងស្រុង ។ ហេតុការណ៍ ឆេះផ្ទះពលរដ្ឋ…
ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យមួយកើត ឡើង បណ្តាលឱ្យ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ទាំងស្រុង ។ ហេតុការណ៍ ឆេះផ្ទះពលរដ្ឋ…
ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យមួយកើត ឡើង បណ្តាលឱ្យ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ទាំងស្រុង ។ ហេតុការណ៍ ឆេះផ្ទះពលរដ្ឋ បង្កការភ្ញាក់ផ្អើល នោះបានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ម្ចាស់ ផ្ទះឈ្មោះ សាំ សុន ភេទប្រុសអាយុ៣៦ឆ្នាំ មាន មុខរបប លក់ដូរ ស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។
ករណីអគ្គិភ័យនេះបណ្តាលឱ្យខូចខាតផ្ទះចំនួនមួយខ្នងទាំងស្រុង ដែលមានទំហំ ០៨ គុណនឹង ០៤ម៉ែត្រ ថ្មក្រោមឈើលើដំបូកប្រក់ក្បឿង រួមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យឆេះ ផ្ទះពលរដ្ឋនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ចុះជួយពន្លត់ អគ្គិភ័យ ឆេះនេះ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អគិ្គភ័យ សរុបចំនួន ០៦ គ្រឿង ប្រើ ប្រាស់ទឹកអស់សរុបអស់ចំនួន ០៥រថយន្ត ក្នុងនោះរួមមាន៖ រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន ០៣ គ្រឿង, រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរ បាលស្រុកប្រាសាទបាគង ចំនួន០១ គ្រឿង, រថយន្តពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន ០១ គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឱ្យរលត់ទៅវិញ នៅ ថ្ងៃ ខែ ឆ្នាំ ដដែល។
សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេង ឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និង បច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និង សូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ៕










ចែករំលែកព័តមាននេះ