ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ភេរ.វ​ក.ម្ម​វា.យ​ប្រ.ហារ​ប៉ុស្តិ៍​ឆែក​ឆេរ​នៅ​ប៉ាគី​ស្ថា​ន​ស្លា.ប់​ម.នុ.ស្ស​១២នាក់

1 ខែ មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត​៖ មាន​ហេតុ​ការណ៍​វាយ​ប្រហារ​​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​១​ក្រុម​ទៅ​លើ​បុគ្គលិក​យោធា​នៅ​ប៉ាគីស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​១១​នាក់​ និង​កុមារ​ម្នាក់​។  សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប៉ុស្តិ៍​ឆែក​ឆេរ​មួយ​កន្លែង​។ ជន​ប្រដាប់​អាវុធ​ខាង​លើ​បាន​ដាក់​គ្រាប់​​បែក​​ពេញ​​​ក្នុង​ឡាន​ រួច​បើក​​សំដៅ​ទៅ​ប៉ុស្តិ៍​ឆែក​ឆេរ​ដើម្បី​ចុច​បំផ្ទុះ។ គេ​កត់​សម្គាល់​ថា​ប្រទេស​ប៉ាគី​ស្ថាន​កើត​មាន​អំពើ​ហិង្សា​បែប​ភេរវ​​កម្ម​​​​​កាន់​តែ​ញឹក​ញាប់​ជាង​មុន​។ ​​ក្រៅ​ពី​អ្នក​ស្លាប់​ខាង​លើ​ មនុស្ស​៧​នាក់​​នាក់​​​បាន​រង​របួស​ដោយ​សារ​​​ការ​វាយ​ប្រហារ​ដែល​កើត​ឡើង​​នៅ​ស្រុក​បា​ជូ (Bajur)​ស្ថិត​នៅ​ជាប់​​​នឹង​ព្រំ​ដែន​អាហ្វ​ហ្កា​នីស្ថាន​។…

ទី​ក្រុង​ឥស្លាម​ម៉ាបាត​៖ មាន​ហេតុ​ការណ៍​វាយ​ប្រហារ​​ពី​សំណាក់​ជន​ប្រដាប់​អាវុធ​១​ក្រុម​ទៅ​លើ​បុគ្គលិក​យោធា​នៅ​ប៉ាគីស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​១១​នាក់​ និង​កុមារ​ម្នាក់​។  សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប៉ុស្តិ៍​ឆែក​ឆេរ​មួយ​កន្លែង​។ ជន​ប្រដាប់​អាវុធ​ខាង​លើ​បាន​ដាក់​គ្រាប់​​បែក​​ពេញ​​​ក្នុង​ឡាន​ រួច​បើក​​សំដៅ​ទៅ​ប៉ុស្តិ៍​ឆែក​ឆេរ​ដើម្បី​ចុច​បំផ្ទុះ។ គេ​កត់​សម្គាល់​ថា​ប្រទេស​ប៉ាគី​ស្ថាន​កើត​មាន​អំពើ​ហិង្សា​បែប​ភេរវ​​កម្ម​​​​​កាន់​តែ​ញឹក​ញាប់​ជាង​មុន​។

​​ក្រៅ​ពី​អ្នក​ស្លាប់​ខាង​លើ​ មនុស្ស​៧​នាក់​​នាក់​​​បាន​រង​របួស​ដោយ​សារ​​​ការ​វាយ​ប្រហារ​ដែល​កើត​ឡើង​​នៅ​ស្រុក​បា​ជូ (Bajur)​ស្ថិត​នៅ​ជាប់​​​នឹង​ព្រំ​ដែន​អាហ្វ​ហ្កា​នីស្ថាន​។ ជន​ប្រដាប់​អាវុធ​ទាំង​នោះ​បាន​បើក​ឡាន​បុក​ទម្លុះ​រនាំង​ប៉ុស្តិ៍​ឆែក​ឆេរ​បន្ទាប់​ពី​កង​សន្តិ​សុខ​ប៉ាគី​ស្ថាន​បិទ​ខ្ទប់​ពួក​គេ​មិន​ឱ្យ​បើក​ចូល​ទៅ​ក្នុង​ទី​តាំង​ស្នាក់​អាស្រ័យ​របស់​កង​ទ័ព​។ យោធា​ប៉ាគី​ស្ថាន​អះ​អាង​ថា​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​ត្រូវ​បាន​បាញ់​សម្លាប់​១២​នាក់​នៅ​ពេល​ពួក​គេ​ព្យាយាម​រត់​គេច​ខ្លួន​។​

ក្រោយ​ហេតុ​ការណ៍​នេះ ក្រុម​ភេរ​វកម្ម​ដែល​មាន​ឈ្មោះ​ថា​ក្រុម​ឥស្លាម​ប៉ាគី​ស្ថាន​-​តាលី​បង់ ប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​ពួក​គេ​។ ក្រុម​នេះ​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប៉ាគី​ស្ថាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ដើម្បី​ទាម​ទារ​​ចំណែក​នៅ​ក្នុង​ការ​គ្រប់​គ្រង​ទឹក​ដី​មួយ​ផ្នែក​ណា​មួយ​របស់​ប៉ាគី​ស្ថាន​។ ​​ពួក​គេ​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​​ចាប់​តាំង​ពី​ឆ្នាំ​២០២២​​នៅ​ពេល​ក្រុម​នេះ​ឈប់​អនុ​វត្ត​​តាម​បទ​ឈប់​បាញ់​ជា​មួយ​រដ្ឋា​ភិ​បាល​ប៉ា​គីស្ថាន​​។

រដ្ឋាភិបាល​ប៉ាគី​ស្ថាន​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​ប្រទេស​អាហ្វ​ហ្កា​នីស្ថាន​។ ប៉ាគី​ស្ថាន​ថា​អាហ្វ​ហ្កានី​ស្ថាន​ជា​ទី​ជម្រក​ដ៏​សុខ​សាន្ត​​របស់​ក្រុម​នេះ​។ ប៉ុន្តែ​អាហ្វហ្កា​នីស្ថាន​បដិ​សេធ​ជានិច្ច​។ កាល​ពី​មុន​នេះ​មិន​យូរ​ប៉ុន្មាន ប្រទេស​ប៉ាគី​ស្ថាន​ក៏​កើត​មាន​អំពើ​វាយ​ប្រហារ​បែប​ភេរវ​កម្ម​នៅ​វិហា​ឥស្លាម​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​៣០​នាក់​។ ការ​វាយ​ប្រហារ​នេះ​ត្រូវ​ក្រុម​រដ្ឋ​ឥស្លាម​ (អាយ​ស៊ីស) ប្រកាស​ថា​ជា​ទង្វើ​របស់​ខ្លួន​។ ដូច្នេះ មាន​ន័យ​ថា​ប៉ាគី​ស្ថាន​កំពុង​ប្រឈម​នឹង​ការ​វាយ​ប្រហារ​បែប​ភេរ​វកម្ម​ពី​ក្រុម​ប្រឆាំង​ជា​ច្រើន​នៅ​ក្នុង​ពេល​តែ​មួយ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ