របាយការណ៍ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋភៀសសឹកជិត ៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈក្រុមងាយរងគ្រោះជិត ៨ម៉ឺននាក់ទៀតកំពុងបន្តស្នាក់នៅ ។
ជាក់ស្តែងក្រសួងមហាផ្ទៃ បានប្រកាសនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា មានពលរដ្ឋភៀសសឹក១.៣៥៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។
ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន ៧ម៉ឺននាក់ ឬជាង៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ ។ នៅមានពលរដ្ឋចំនួន៧៤.១៣៩នាក់ទៀត (ស្រី្ត៣៩.១៧១នាក់ និងកុមារ២៥.៣៧២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ អាជ្ញាធរនឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋដែលនៅសេសសល់ទាំងជាង ៧ម៉ឺននាក់នោះ ជាពិសេសផ្តោតលើសេវាសុខភាព អាហារូបត្ថម្ភសម្រាប់កុមារ និងសុវត្ថិភាពសម្រាប់ស្ត្រី ក្នុងអំឡុងពេលរង់ចាំលក្ខខណ្ឌអំណោយផលដើម្បីវិលត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ