ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចបំណងប្រាថ្នា! កូនយោធិនពលី១រូប បានទទួល​ម៉ូតូមួយគ្រឿង​ពីសម្តេចធិបតី និងលោកជំទាវ សម្រាប់ជិះទៅរៀន

2 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ឆ្លើយ​តប​តាម​សំណើ​របស់​គ្រួសារ​យោធិន ឈ្មោះ រ៉ា ទី ស្នើ​សុំ​ម៉ូតូ​មួយ​គ្រឿង ដើម្បី​សម្រួល​ដល់​មធ្យោបាយ​ធ្វើ ដំណើរ​ដល់​ក្មួយ​ស្រី ឈ្មោះ…

ខេត្ត​សៀម​រា​ប ៖ ឆ្លើយ​តប​តាម​សំណើ​របស់​គ្រួសារ​យោធិន ឈ្មោះ រ៉ា ទី ស្នើ​សុំ​ម៉ូតូ​មួយ​គ្រឿង ដើម្បី​សម្រួល​ដល់​មធ្យោបាយ​ធ្វើ ដំណើរ​ដល់​ក្មួយ​ស្រី ឈ្មោះ ប៉ុក ស្រី​ពៅ សម្រាប់​ទៅ​សាលារៀន នា​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សាលាស្រុក​សូទ្រនិគម លោក សំកុល សុចិ​ត្រា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ប្រគល់​ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវ​បាន​ប្រគល់​ជូន​ក្មួយ​ស្រី ប៉ុក ស្រី​ពៅ ដែល​ជា​គ្រួសារ​របស់​យោធិន​ឈ្មោះ រ៉ា ទី ដែល​បាន​ពលី​នៅ​សមរភូមិ​នៅ​ខ្សែបន្ទាត់​ព្រំដែន​។

សូម​បញ្ជាក់​ថា ក្មួយ​ស្រី ប៉ុក ស្រី​ពៅ ដែល​ជា​កូនភ្លោះ​បាន​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​សំរោង និង​ស្នាក់​នៅ​ជាមួយ​អ៊ុ​ស្រី​នៅ​ភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

ជាមួយនឹង​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ក្មួយ​ស្រី​បាន ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អំណោយ​ម៉ូតូ​មួយ​គ្រឿង​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​បាន​ផ្តល់​អំណោយ នេះ​ដល់​ពួក​គាត់ សម្រាប់​ជាម​ធ្យោ បាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ