ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ជំងឺលើសឈា.ម និង​សន្លាក់ គួរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទទួលទាន​សាច់​គោ

6 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​យល់​ឃើញ​ថា​ការ​ញ៉ាំ​សាច់​គោ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​អាច​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ដែក​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គឺជា​ការ​យល់​ខុស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ ទោះបីជា​សាច់​គោ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក និង​វីតាមីន​ក៏​ដោយ ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​ហួស​កម្រិត​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា ការ​លើស​ជាតិ​ដែក​ក្នុង​រាង​កាយ ភាព​តានតឹង អស់កម្លាំង និង​ការ​បាត់បង់​តុល្យភាព​អាហារូបត្ថម្ភ​ផ្សេង​ៗ​ទៀត​។…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​យល់​ឃើញ​ថា​ការ​ញ៉ាំ​សាច់​គោ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​អាច​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ដែក​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គឺជា​ការ​យល់​ខុស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។

ទោះបីជា​សាច់​គោ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក និង​វីតាមីន​ក៏​ដោយ ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​ហួស​កម្រិត​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ដូច​ជា ការ​លើស​ជាតិ​ដែក​ក្នុង​រាង​កាយ ភាព​តានតឹង អស់កម្លាំង និង​ការ​បាត់បង់​តុល្យភាព​អាហារូបត្ថម្ភ​ផ្សេង​ៗ​ទៀត​។

សារធាតុ​ខ្លាញ់​ឆ្អែត​ដ៏​ខ្ពស់​នៅ​ក្នុង​សាច់​គោ ក៏​ជាស​ត្រូវ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម លើសឈាម និង​ជំងឺ​បេះដូង​ផង​ដែរ​។ លើស​ពី​នេះ អ្នក​ដែល​មាន​ជំងឺ​ហ្គោ​ដ () ឬ​គ្រួ​ស​ក្នុង​តម្រងនោម គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​សាច់​គោ​អាច​ធ្វើ​ឱ្យ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក និង​សារធាតុ កើនឡើង ដែល​បណ្ដាល​ឱ្យ​គ្រួ​ស​ក្នុង​តម្រងនោម​រីក​ធំ ឬ​រលាក​សន្លាក់​កាន់តែ​ខ្លាំង​។

តាម​ការ​ណែនាំ​ពី​អ្នកជំនាញ​អាហារូបត្ថម្ភ មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ គួរ​ទទួលទាន​សាច់​ក្រហម​ត្រឹមតែ ៥០ ទៅ ៧០ ក្រាម ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ (​ប្រហែល​ទំហំ​បាតដៃ​មនុស្ស​ពេញវ័យ​)​។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ឥត​ខ្ចោះ លោក​អ្នក​គួរ​ផ្លាស់​ប្តូរ​មុខម្ហូប​ដោយ​ដាក់​បញ្ចូល​សាច់​ស (​ដូច​ជា​ត្រី និង​មាន់​) សណ្ដែក និង​ផ្សិត រួម​ជាមួយ​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​មុខ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចង់​បំពេញ​ឈាម គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ដែក​ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ