ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​ដោះស្រាយ​បញ្ចប់​ករណី​របស់​បុគ្គលិក​កាស៊ីណូ ហ្គោ​ល​ដេ​ន​ យ៉ាង​យកចិត្តទុកដាក់ និង​រហ័ស

33 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​នូវ​ករណី​ទាមទារ​បើកប្រាក់​ឈ្នួល​ជូន​បងប្អូន​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ ហ្គោ​ល​ដេ​ន ស្ថិត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ យ៉ាង​យកចិត្តទុកដាក់…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​នូវ​ករណី​ទាមទារ​បើកប្រាក់​ឈ្នួល​ជូន​បងប្អូន​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ ហ្គោ​ល​ដេ​ន ស្ថិត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ យ៉ាង​យកចិត្តទុកដាក់ និង​លឿន​រហ័ស​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​ភ្លាម មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​បន្ត​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​របស់​បងប្អូន​បុគ្គលិក និង​កម្មករនិយោជិត ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដី​ពី​ការងារ​។

លើស​ពី​នេះ​លោក បាន​ស្នើ​ឱ្យ​បងប្អូន​កម្មករនិយោជិត ទាក់ទង​មក​លេខ​ទូរ​សព្ទ ១២៨៦ ឬ​ទាក់ទង​មក​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ជូន​បងប្អូន​ទាន់​ពេលវេលា​៕ អត្ថបទសហការ