ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំប្រហែស ! បម្រាមដាច់ខាត ៦យ៉ាងបងប្អូនត្រូវចងចាំពេលបើកបរលើផ្លូវល្បឿនលឿន

37 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សង្កត់ធ្ងន់ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកបើកបរ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បម្រាម…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សង្កត់ធ្ងន់ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកបើកបរ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បម្រាម និង​បទបញ្ជាផ្ទៃក្នុង​សំខាន់​ៗ ។

ជាក់ស្តែង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ​ថា ៖ ដើម្បី​ការពារ​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន បងប្អូន​ត្រូវ​យល់​ដឹង​បន្ថែម​អំពី​បម្រាម​មួយ​ចំនួន
១. ហាម​បើកបរ​ត្រឡប់​ក្រោយ
២. ហាម​បោះ​សំរាម​ចោល​តាម​ផ្លូវ
៣. ហាម​បើកបរ​បញ្ច្រាសទិស ឬ​ថយក្រោយ
៤. ហាម​បើកបរ​លើស​ល្បឿន​កំណត់
៥. ហាម​ដឹក​អ្នកដំណើរ​នៅ​ក្រោយ​រថយន្ត​ភី​ក​អាប់
៦. ហាម​ម៉ូតូ​រ៉ឺ​ម៉ក​ដែល​មាន​កម្លាំង​ក្រោម 500cc ធ្វើ​ដំណើរ​ឡើង​ផ្លូវ​ល្បឿន​លឿន

បន្ថែម​ពី​នេះ​ទៀត ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប មេត្តា​អនុវត្ត​តាម​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ