ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ចំថ្ងៃចូលឆ្នាំចិន ខណៈដែលម្ចាស់ដេកលង់លក់ក្នុងដំណេកកណ្តាលអាធ្រាត្រ ហើយអគ្គីភ័យលេបត្របាក់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ។
ហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះអស់ចំនួន៣ខ្នងបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា អគ្គីភ័យឆាបឆេះផ្ទះអស់ចំនួន៣ខ្នងនោះផ្ទះទី១- ធ្វើអំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ ទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ម្ចាស់មានឈ្មោះ ប្រាក់ ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ រងការខូចខាត៖
-លុយចំនួន ៧,០០០,០០០រៀល និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ផ្ទះទី២- ធ្វើពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ម្ចាស់មានឈ្មោះ ប្រាក់ ណុំ ភេទប្រុស អាយុ៦៩ឆ្នាំរស់នៅក្នុងភូមិ-ឃុំខាងលើ រងការខូចខាត៖
-ផ្លាកទីន៩ជី មាស២តម្លឹង និងសម្ភារៈប្រើប្រាស់ជាច្រើន និងផ្ទះទី៣ ធ្វើអំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ មានទំហំម៉ែត្រ គុណនឹង៨ម៉ែត្រ ម្ចាស់មានឈ្មោះសឿង ធឹម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ រងការខូចខាត៖
-ស្រូវអស់ចំនួន៣០ប៉ាវ
អត្តសញ្ញាណប័ណ្ណចំនួន១០សន្លឹក
-សំបុត្របញ្ជាក់កំណើតចំនួន ១០សន្លឹក
-ប្លងដីមួយចំនួនថែមទៀតផង។
នគរបាលស្រុកបសេដ្ឋបានបន្តថា ផ្ទះរបស់ប្រជាពលរដ្ឋទាំង៣ខាងលើនេះអគ្គីភ័យឆាបឆេះរងការខូចខាតទាំងស្រុង ទំហំនៃការខូចខាតមិនទាន់វាយតម្លៃបាននៅឡើយនោះទេ។ ចំពោះ
មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះទាំង៣ខ្នងខាងលើនេះតាមការសន្និដ្ឋានគឺដោយសារតែ ភ្លើង ធូក ទៀន។
នៅក្នុងកិច្ចអន្តរាគមន៍ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ ជួយអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ប្រើប្រាស់កម្លាំងចំនួន១៥នាក់ អស់ទឹកចំនួន៣រថយន្ត ទើបរលត់អស់ ក្នុងករណីខាងលើនេះដែរមិនមានមនុស្សរងរបួស និងមិនរាលដាលដល់ផ្ទះជិតខាងឡើយ៕







ចែករំលែកព័តមាននេះ