២នាក់ប្តីប្រពន្ធមកពីដាក់អង្គប់កណ្តុរ ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តព្រូសបុ.កពេញហំហឹង
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ប្តីប្រពន្ធមកពីដាក់អង្គប់កណ្តុរស៊ីស្រូវប្រាំងត្រូវបានរថយន្តព្រូសបុកពេញទំហឹងបណ្តាលរបួសធ្ងន់ទាំង២នាក់ត្រូវបានសង្គ្រោះកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នៅភូមិសាលាក្រៅ សង្កាតភ្នៀត ក្រុងសិរីសោភ័ណ។ កម្លាំងនគរបាលចរាចរណ៍ក្រុងសិរីសោភ័ណបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមាន២នាក់ប្តីប្រពន្ធត្រឡប់ពីដាក់អង្គប់កណ្តុរស៊ីស្រូវស្រែប្រាំងហើយជិៈម៉ូតូឆ្លងផ្លូវជាតិលេខ៦ត្រូវបានរថយន្តព្រូសពាក់ផ្លាក់លេខបាត់ដំបង2D-2538បើកបរក្នុងល្បឿនលឿនទិសដៅកើតមកលិចបុកពេញទំហឹងបណ្តាលជនរងគ្រោះ២នាក់របួសធ្ងន់ត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យ។ កម្លាំងជំនាញបានបញ្ជាក់ថា ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសបណ្តាលជនរងគ្រោះ២នាក់របួសធ្ងន់ហើយកម្លាំងជំនាញបានធ្វើការពិនិត្យវាស់វែង គឺគ្រោះដែលបង្កឡើងដោយរថយន្តព្រូសបើកបរលឿនឆ្លងកាត់ផ្លូវបំបែកឡើងផ្លូវធំមិនប្រយ័ត្នទើបបុកបណ្តាលរបួសធ្ងន់២នាក់ប្តីប្រពន្ធហើយរថយន្តរុលធ្លាក់ផ្លូវអ្នកបើកបរគេចខ្លួនបាត់ ក្រោយពិនិត្យវាស់វែងហើយរថយន្តនិងម៉ូតូត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយគ្នាតាមច្បាប់…






ចែករំលែកព័តមាននេះ