ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនយុវតីម្នាក់ សង្ស័យជា​បក្ខពួក បន្លំសុំថង់​រួច​លួចកាបូបលុយនិងគ្រឿងអលង្ការអាជីវករ​លក់​​សាច់ជ្រូក

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ម្ចាស់​កាបូប​លុយ​ធ្វើការ​ឃាត់ខ្លួន​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន ដោយ​សង្ស័យ​ថា​ជា​បក្ខពួក​ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​ក្រណាត់​យួរដៃ​ដាក់​លុយ​និង​គ្រឿងអលង្ការ​របស់​គាត់​ហើយ​គេចខ្លួន​ទៅ​បាត់​។ នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្មេង​ស្រី​សង្ស័យ​ខាងលើ គឺ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​តូប​លក់​សាច់​ជ្រូក ផ្សារ​កំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ម្ចាស់​កាបូប​លុយ​ធ្វើការ​ឃាត់ខ្លួន​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន ដោយ​សង្ស័យ​ថា​ជា​បក្ខពួក​ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​ក្រណាត់​យួរដៃ​ដាក់​លុយ​និង​គ្រឿងអលង្ការ​របស់​គាត់​ហើយ​គេចខ្លួន​ទៅ​បាត់​។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្មេង​ស្រី​សង្ស័យ​ខាងលើ គឺ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​តូប​លក់​សាច់​ជ្រូក ផ្សារ​កំពង់ស្ពឺ (​ច្រក​ចេញចូល ជួរ​មាត់​ស្ទឹង​) ស្ថិត​នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា បើ​យោង​តាម​ពាក្យបណ្ដឹង របស់​ឈ្មោះ ជិន ហូ​វ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​អាជីវករ​លក់​សាច់​ជ្រូក រស់នៅ​ក្នុងភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ ភេទ​ស្រី អាយុ​ប្រហែល​១៥​ឆ្នាំ មាន​ស្នាម​ជាំ​ក្រោម​ភ្នែក​ខាងស្ដាំ មិន​ស្គាល់​អត្តសញ្ញាណ និង​បក្ខពួក ដែល​បាន​ធ្វើ​សកម្មភាព មក​បន្លំ​ទិញ​សាច់​ជ្រូក និង​សុំ​ថង់​ច្រក​អីវ៉ាន់ នៅ​តូប​របស់​ខ្លួន នៅ​ពេល​ដែល​ខ្លួន​កំពុង​រក​ថង់​ឲ្យ ក៏​ស្រាប់តែ​មាន​បក្ខពួក​របស់​គេ​ម្នាក់​ទៀត ជាក្មេង​ប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ ចូល​មក​លួច​កាបូប​ក្រណាត់​យួរដៃ​ដាក់​លុយ ស្រោប​ថង់​ពណ៌​ស ពី​ខាងក្រៅ ដែល​ដាក់​នៅ​ក្នុង​តូប​(​សម្ភារៈ​ក្នុង​កាបូប​រួម​មាន​÷ លុយ​លក់​សាច់​ជ្រូក​ចំនួន​៤.០០០.០០០​រៀល ,​ចិញ្ចៀនមាស​១ វង់ ទំងន់​២​ជី​,​ក្រវិល​ផ្លា​ក​ទី​ន ១​ចំហៀង ទំងន់​៥ ហ៊ុន​,​បន្តោង​ផ្លា​ក​ទី​ន​ស្រោប​រូប​នាង​ពួន ទំងន់​១ ជី ,​ទូរស័ព្ទ​ដៃ​ចំនួន​០២ គ្រឿង ម៉ាក​អប់​បូរ (OPPO)A16 ពណ៌​ខ្មៅ ១​គ្រឿង និង ម៉ាក​ណូ​គា 105 សុ​ី​ម​2​ចំនួន ១​គ្រឿង​ទៀត ) ក្រោយ​បក្ខពួក​របស់​គេ​ធ្វើ​សកម្មភាព​បាន​សម្រេច ក្មេង​ស្រី​ខាងលើ ក៏​ព្យាយាម ជិះ​ម៉ូតូ​គេចខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​ខ្លួន​ចាប់​ជាប់ និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​ចាប់​បាន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង ។

នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ថា​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ម្ចាស់​កាបូប​រួច​មក កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​រការ​ធំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សឿង សុធា​រ៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មក​សាកសួរ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​នោះ​ទេ​។

ទោះបីជា​យ៉ាងណា ​យុវតីជា​​ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​ក៏​ដោយ ប៉ុន្តែ​នគរបាលបាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ