តំបន់មាត់សមុទ្របន្តមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ប្រមាណ ១០% រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
ចំពោះស្ថានភាពទូទៅ សីតុណ្ហភាពមធ្យមអប្បបរមាមានកម្រិត ២២°C និងអតិបរមាអាចឡើងដល់ ៣៤°C។ ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៥ ម៉ែត្រក្នុងមួយវិនាទី។ សម្រាប់បងប្អូនដែលត្រូវធ្វើដំណើរតាមផ្លូវទឹក ឬប្រកបរបរនេសាទ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសាររលកសមុទ្រអាចមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ រហូតដល់ ១,២៥ ម៉ែត្រ៕

ចែករំលែកព័តមាននេះ