ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសពីការដោះដូរឈ្លើយសឹកសង្គ្រាម៖ ទីក្រុងហ្សឺណែវក្លាយជាសមរភូមិការទូតសម្ងាត់ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន

2 ម៉ោង មុន

ប្រទេសស្វីស៖ កិច្ចចរចាត្រីភាគីជុំថ្មីរវាងរុស្ស៊ី សហរដ្ឋអាម៉រិក និងអ៊ុយក្រែន បានចាប់ផ្ដើមជាផ្លូវការនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ១៧-១៨ ខែកុម្ភៈនេះ ក្នុងលក្ខណៈបិទទ្វារដាច់ខាតដោយមិនអនុញ្ញាតឱ្យសារព័ត៌មានចូលរួមឡើយ ដើម្បីធានាបាននូវបរិយាកាសទូតដ៏ឯកជនបំផុត។…

ប្រទេសស្វីស៖ កិច្ចចរចាត្រីភាគីជុំថ្មីរវាងរុស្ស៊ី សហរដ្ឋអាម៉រិក និងអ៊ុយក្រែន បានចាប់ផ្ដើមជាផ្លូវការនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ១៧-១៨ ខែកុម្ភៈនេះ ក្នុងលក្ខណៈបិទទ្វារដាច់ខាតដោយមិនអនុញ្ញាតឱ្យសារព័ត៌មានចូលរួមឡើយ ដើម្បីធានាបាននូវបរិយាកាសទូតដ៏ឯកជនបំផុត។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ។

​នេះគឺជាការបន្តវេនពីកិច្ចចរចាពីរជុំដំបូងនៅទីក្រុងអាប៊ូដាប៊ី ដែលសម្រេចបាននូវលទ្ធផលបឋមក្នុងការដោះដូរឈ្លើយសង្គ្រាម និងការកាត់បន្ថយភាពតានតឹងខ្លះៗ។ ការផ្លាស់ប្តូរមកកាន់ទឹកដីស្វីស និងការរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹងលើកនេះ សបញ្ជាក់ឱ្យឃើញថា ភាគីទាំងបីកំពុងឈានចូលដល់ដំណាក់កាលពិភាក្សាលើចំណុចយុទ្ធសាស្ត្រដ៏រសើប និងស្មុគស្មាញបំផុត ដែលអាចជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមជាស្ថាពរនាពេលខាងមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ