ទីក្រុងកៀវ៖ កងទ័ពអ៊ុយក្រែនបានប្រើប្រាស់ដ្រូនរាប់រយគ្រឿងវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បណ្ដាញអគ្គិសនី និងប្រព័ន្ធកម្ដៅក្នុងតំបន់ Bryansk និងតំបន់ជាប់ព្រំដែនដទៃទៀត ដែលត្រូវបានគេចាត់ទុកថាជាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានចាប់តាំងពីជម្លោះបានផ្ទុះឡើង។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈនេះ។
ការប្រើប្រាស់ដ្រូនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាការឆ្លើយតបសងសឹករបស់ទីក្រុងកៀវ ចំពោះការដែលរុស្ស៊ីបានវាយប្រហារលើប្រព័ន្ធថាមពលអ៊ុយក្រែននាពេលកន្លងមក ហើយក៏ជាការប៉ុនប៉ងបង្កឱ្យមានភាពវឹកវរក្នុងជីវភាពរស់នៅរបស់ពលរដ្ឋរុស្ស៊ីចំពេលអាកាសធាតុត្រជាក់ខ្លាំង។ ទោះបីជាប្រព័ន្ធការពារអាកាសរុស្ស៊ីអះអាងថាបានបាញ់ទម្លាក់ដ្រូនបានរាប់រយគ្រឿងក៏ដោយ ប៉ុន្តែការរំខានដល់ការផ្គត់ផ្គង់ថាមពលនៅក្នុងស្រុកជាច្រើន សបញ្ជាក់ឱ្យឃើញពីសមត្ថភាពកាន់តែខ្ពស់របស់អ៊ុយក្រែន ក្នុងការផ្លាស់ប្តូរសមរភូមិពីក្នុងប្រទេសខ្លួនឱ្យទៅជាការគំរាមកំហែងដល់សន្តិសុខផ្ទៃក្នុងរបស់រុស្ស៊ីវិញ៕
ចែករំលែកព័តមាននេះ