សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហាគេងមិនលក់ វិលមុខ ឬតែងតែភ្ញាក់កណ្ដាលអាធ្រាត្រដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅ ដំណោះស្រាយបែបធម្មជាតិអាចសាមញ្ញជាងអ្វីដែលអ្នកគិត។
តាមរយៈគោលការណ៍ “ការព្យាបាលដោយក្លិនក្រអូប” ការដាក់ផ្លែក្រូច និងផ្លែប៉ោមនៅក្បែរគ្រែរបស់អ្នក គឺជាមធ្យោបាយសម្ងាត់ក្នុងការបន្ធូរប្រព័ន្ធសរសៃប្រសាទ និងស្តារតុល្យភាពនៃការគេងឡើងវិញបានយ៉ាងអស្ចារ្យ។
ក្លិនក្រអូបពីសំបកក្រូច ឬក្រូចឆ្មារ មានផ្ទុកសារធាតុលីម៉ូណែន ដែលជួយកាត់បន្ថយការថប់បារម្ភ និងជំរុញការបញ្ចេញអ័រម៉ូនសុភមង្គលដើម្បីរៀបចំរាងកាយឱ្យងងុយគេង។ ទន្ទឹមនឹងនេះ ផ្លែប៉ោមទុំក៏បញ្ចេញក្លិនដែលមានសារធាតុលីណាលូលដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឱ្យប្រព័ន្ធសរសៃប្រសាទស្ងប់ស្ងាត់ និងជួយឱ្យអ្នកគេងលក់បានលឿនជាងមុន។
ដើម្បីទទួលបានផលល្អបំផុត អ្នកអាចដាក់ផ្លែឈើទាំងនេះក្នុងចានតូចមួយក្បែរក្បាលគ្រែ ឬប្រើសំបកក្រូចស្ងួតដាក់ក្នុងស្រោមខ្នើយ ដើម្បីស្រូបយកក្លិនក្រអូបស្រស់ស្រាយពេញមួយយប់ និងជួយឱ្យអ្នកភ្ញាក់មកវិញដោយអារម្មណ៍ស្រស់ថ្លានៅពេលព្រឹក៕
ចែករំលែកព័តមាននេះ