ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌទួលគោក​ ឃាត់ខ្លួន​បាន០២​នាក់ក្នុង​ចំណោម​ក្មេង​ទំនើង​០២​ក្រុម ជិះម៉ូតូដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១៥​និង​៣០​នាទី រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១៥​និង​៣០​នាទី រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ជា​បន្តបន្ទាប់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ក្មេង​ទំនើង​០២​ក្រុម​បាន​វាយប្រហារ​គ្នា​យក​មួក​ការពារ​សុវត្ថិភាព និង​ប្រើ​ដៃ​ដេញ​គប់ និង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​) ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​ចំណុច​០២​ទីតាំង​ផ្សេង​គ្នា ។

ទី​១ ៖ ជនសង្ស័យ​ឈ្មោះ កេង វិច​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១ D1 វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​លេខ​១០៥K ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​លេខ​១០៥K ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល ១៥:៣០​នាទី ។

ទី​២ ៖ ជនសង្ស័យ​ឈ្មោះ ប៉ា​ល់ បូ​រ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១ D2 វិទ្យាល័យ​ឥន្ទ្រ​ទេវី ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ថិត​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​លេខ​៥៧២ ក្រុម​ទី​៤៣ ភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល ១៧:៣០​នាទី ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​៥២៨ កែង​ផ្លូវ​លេខ​៣៥៣ ក្រុម​ទី​៥ ភូមិ​២ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល ១៦:៥៧​នាទី​ល្ងាច ។

វត្ថុ​តាង​ចាប់​យក​មាន​៖
-​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA TODAY ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GW-8595 និង​ទូរ​សព្ទ​ដៃ​០១​គ្រឿង​ម៉ាក I PHONE11 ពណ៌​ត្រាវ (​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ កេង វិច​រ៉ា​) ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ