ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាញ់​រុំ​ថ្លើម​៖ អាហារ ៤ យ៉ាង​ដែល​អ្នក​ត្រូវ «​កាត់​ដាច់​» បើ​ចង់​រស់​យូរ​!

13 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ថ្លើម​ដុះ​ខ្លាញ់​មិនមែន​ជា​រឿង​លេងសើច​ទេ ព្រោះ​វា​អាច​វិ​វត្ត​ទៅ​ជា​ការ​រលាក ក្រិន​ថ្លើម ឬ​មហារីក ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន​លើ​របប​អាហារ​។ ដើម្បី​ការពារ​សរីរាង្គ​ដ៏​សំខាន់​នេះ អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​ក្រុម​អាហារ​គ្រោះថ្នាក់​ទាំង ៤ ដូច​ខាងក្រោម​៖…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ថ្លើម​ដុះ​ខ្លាញ់​មិនមែន​ជា​រឿង​លេងសើច​ទេ ព្រោះ​វា​អាច​វិ​វត្ត​ទៅ​ជា​ការ​រលាក ក្រិន​ថ្លើម ឬ​មហារីក ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន​លើ​របប​អាហារ​។ ដើម្បី​ការពារ​សរីរាង្គ​ដ៏​សំខាន់​នេះ អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​ក្រុម​អាហារ​គ្រោះថ្នាក់​ទាំង ៤ ដូច​ខាងក្រោម​៖

ដំបូង​គេ​គឺ អាហារ​ជាតិ​ស្ករ​ខ្ពស់ ដូច​ជា នំ​ផ្អែម កា​រ៉េ​ម និង​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ហ្វ្រុ​ច​តូ​ស​ខ្ពស់ (​មៀន ប៉ោម ចេក​) ព្រោះ​ជាតិ​ស្ករ​ដែល​លើស​នឹង​បំប្លែង​ទៅ​ជា​ខ្លាញ់​កកកុញ​ក្នុង​ថ្លើម​ភ្លាម​ៗ​។ បន្ទាប់​មក​គឺ អាហារ​បំពង និង​ជាតិ​ខ្លាញ់​អាក្រក់ ដូច​ជា ខ្លាញ់​សត្វ គ្រឿងក្នុង និង​សាច់​កែ​ច្នៃ ដែល​ដាក់បន្ទុក​យ៉ាង​ធ្ងន់​ដល់​មុខងារ​ថ្លើម​។

បន្ថែម​ពី​នេះ អាហារ​ប្រៃ និង​អាហារ​កំប៉ុង ដែល​សម្បូរ​ជាតិ​សូ​ដ្យូ​ម ក៏​ជាស​ត្រូវ​ដែល​បង្ក​ឱ្យ​រាង​កាយ​ដក់​ទឹក និង​ជំរុញ​ឱ្យ​ថ្លើម​ងាយ​រឹង​។ ជា​ចុង​ក្រោយ​គឺ កាបូ​អ៊ី​ដ្រា​ត​ចម្រាញ់ ដូច​ជា បា​យស មី​កញ្ចប់ និង​នំប៉័ង​ស ដែល​ងាយ​ប្រែជា​ខ្លាញ់​រុំ​ថ្លើម​បំផុត​។ លោក​អ្នក​គួរ​ងាក​មក​ញ៉ាំ​អង្ករសម្រូប ឬ​ធញ្ញជាតិ ដើម្បី​បង្កើន​ជាតិ​សរសៃ និង​ជ្រើសរើស​វិធី​ចម្អិន​បែប​ស្ងោរ ឬ​ចំហុយ​ជំនួស​វិញ​។

ការ​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ និង​ការ​បន្ថែមបន្លែ​បៃតង គឺជា​គន្លឹះ​ដ៏​វិសេស​ក្នុង​ការ​ស្ដារ​សុខភាព​ថ្លើម​ឱ្យ​រឹង​មាំ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ