ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​បី​ប្រភេទ​នៅ​បន្ត​រក​ឃើញ​វត្តមាន នៅ​ក្នុង​ព្រៃ​អភិរក្ស នៅ​ឦសាន​នៃ​កម្ពុជា

12 ម៉ោង មុន

ការ​សិក្សា​ស្រាវជ្រាវ​ជីវ​:​ចម្រុះ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៥ បាន​បង្ហាញ​ពី​ប្រភេទ​សត្វ​ខ្លា​បី​ប្រភេទ នៅ​ក្នុង​ចំណោម​ខ្លា​៨ ប្រភេទ​ដែល​បន្ត​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស គឺ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ។ អង្គការ​សត្វព្រៃ…

ការ​សិក្សា​ស្រាវជ្រាវ​ជីវ​:​ចម្រុះ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៥ បាន​បង្ហាញ​ពី​ប្រភេទ​សត្វ​ខ្លា​បី​ប្រភេទ នៅ​ក្នុង​ចំណោម​ខ្លា​៨ ប្រភេទ​ដែល​បន្ត​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស គឺ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ។

អង្គការ​សត្វព្រៃ និង​រុក្ខជាតិ ជាមួយ​ក្រសួងបរិស្ថាន បាន​អះអាង​ថា សត្វ​ខ្លា​ទាំង​បី​ប្រភេទ នោះ​រួម​មាន​ខ្លា​ពពក ខ្លា​លឿង​មាស និង​ខ្លា​ភ្ញី​ថ្មកែវ ។

ខ្លា​ពពក គឺជា​ប្រភេទ​ខ្លា​ម្យ៉ាង ដែល​ស្ថិត​នៅ​ក្នុង​អម្បូរ​សត្វ​ឆ្មាព្រៃ​ដូច​ជា​ខ្លាធំ​ដែរ ដោយ​វា​មាន​ទម្ងន់​ពី​១១​ទៅ​២៣​គីឡូក្រាម និង​មាន​ប្រវែង​ប្រមាណ​ជា​ពី​៦៨ ទៅ​១០៨​សង់ទីម៉ែត្រ ។

បច្ចុប្បន្ន​នេះ ខ្លា​ពពក ដែល​ត្រូវ​បាន​គេ​ស្គាល់ ត្រូវ​បាន​ចុះ​ជា​ប្រភេទ​សត្វ​ដែល «​កំពុង​ទទួល​រង​ការ​គំរាមកំហែង​» នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)​។

ខ្លា​លឿង​មាស អាច​មាន​ទម្ងន់​ប្រមាណ​ជា ពី​៩​ទៅ ១៦​គីឡូក្រាម និង​មាន​ប្រ​វែ​វ​ពី ៦៦ ទៅ ១០៥ សង់ទីម៉ែត្រ ។

ខ្លា​ភ្ញី​ថ្មកែវ ជា​សត្វ​ច្រើន ចេញ​រកស៊ី នៅ​ពេល​យប់ និង​នៅ​លើ​ដើមឈើ ចំណីអាហារ​របស់​វា​មាន​ដូច​ជា ត្រកួត​, អ​ន្ស​ង​, កំប្រុក​, រញី​, ស្វា​, កណ្ដុរ​, និង​ទន្សាយ​ជាដើម ។ សត្វ​ខ្លា​អំបូរ​នេះ មាន​មាឌតូច ដងខ្លួន​វែង ត្រចៀក​មូល និង​កន្ទុយ​វែង​សំពោង​សម្បុរ​ដី ។ វា​មាន​ទម្ងន់​ត្រឹម ២​ទៅ​៥​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​ប្រវែង​ខ្លួន​គឺ​ពី ៤៥ ទៅ ៦០ សង់ទីម៉ែត្រ ។

នៅ​កម្ពុជា​មាន​សត្វ​ខ្លា​៨​ប្រភេទ ដូច​ជា ខ្លាធំ ឬ​ខ្លាដំបង និង​ខ្លារខិន ដែល​គេ​សង្ស័យ​ថា បាន​ផុត​ពូជ​ទៅ​ហើយ ។ ក្រៅពី​នោះ គឺ​ខ្លា​ពពក ខ្លាត្រី ខ្លា​លឿង​មាស ខ្លា​ភ្ញី​ថ្មកែវ ឆ្មាព្រៃ និង​ឆ្មា​ដាវ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ