ខេត្តកោះកុង ៖ អភិបាលខេត្តកោះកុង ចុះពិនិត្យការបង្ក្រាបទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ និងបញ្ជាឱ្យដុតកម្ទេចចោលនូវមឹកបង្កកដែលរឹបអូសបាន ។
ជាក់ស្តែងបើយោងតាមផេក រដ្ឋបាលខេត្តកោះកុង បានប្រកាសនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញត្រួតពិនិត្យករណីចាប់ឃាត់បានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ក្នុងទូកដែលចាប់ឃាត់ បានដឹកទំនិញខុសច្បាប់ ដែលទំនិញរួមមាន មឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ ។

ជាលទ្ធផលមឹកបង្កកដែលចាប់បានយកទៅដុតកម្ទេចចោល ចំណែកទូក ធុងទឹកខៀវ និងធុងក្លាសេ ប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ (កោះយ៉) យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត ។





ចែករំលែកព័តមាននេះ