ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សិក្សា​ទីតាំង​កំពង់ចម្លង​សាឡា​ង «​កន្ទុយគោ​» ដើម្បី​ស្តារ​ឡើង​វិញ និង​ប្រែ​ក្លាយជា​តំបន់​ទេស​ចរណ៍​ សម្រាប់​ឆ្នាំ​២០២៧

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦​លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​កំពង់ចម្លង​សាឡា​ង ចំណុច​កន្ទុយគោ ស្ថិត​ក្នុងភូមិ​ហាង​ខូ​សួន…

ខេត្តស្ទឹងត្រែង​៖​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦​លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិ
បាល​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​កំពង់ចម្លង​សាឡា​ង ចំណុច​កន្ទុយគោ ស្ថិត​ក្នុងភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ដើម្បី​ត្រៀម​រៀបចំ​ផែនការ​ស្តារ និង​ជួសជុល​ឡើង​វិញ​នា​ពេល​ខាង​មុខ​។

លោក​អភិបាលខេត្ត បាន​ចង្អុលបង្ហាញ​ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ចុះ​សិក្សា​វាយតម្លៃ​ទំហំ​ការ​ខូចខាត និង​គ្រោង​កញ្ចប់​ថវិកា​ឱ្យ​បាន​ច្បាស់លាស់​។ លោក​បាន​បញ្ជាក់​ថា ការសម្រេចចិត្ត​កែ​លម្អ​កំពង់ចម្លង​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធំ​ៗ​ចំនួន ៣ រួម​មាន​៖ ការ​អភិរក្ស និង​អភិវឌ្ឍ រក្សា​សមិទ្ធផល​ចាស់​ដែល​មាន​ស្រាប់ រួម​ជាមួយ​ការ​កែ​លម្អ​សោភ័ណ​ភាព​ស្រប​តាមទស្សនទាន «​រក្សា​ចាស់ អភិវឌ្ឍ​ថ្មី​»​។ ដើម្បី​ប្រែក្លាយ​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ ឱ្យទៅ​ជាក​ន្លែង​កម្សាន្ត​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ទិដ្ឋភាព​ទន្លេ​។​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវទឹក ក្នុង​ការ​ចូល​ចត​ដើម្បី​ដោះ​ដូរ​ទំនិញ និង​កសិផល​ផ្សេង​ៗ​។

តាម​ការ​បញ្ជាក់​ពី​លោក សរ សុ​ពុ​ត្រា គម្រោងការដ្ឋាន​ជួសជុល​រូប​វន្ត​នឹង​ត្រូវ​ចាប់ផ្តើម​នៅ ឆ្នាំ
២០២៧ ខាង​មុខ ខណៈ​បច្ចុប្បន្ន​ជា​ដំណាក់កាល​សិក្សា​បច្ចេកទេស​។ កំពង់ចម្លង​កន្ទុយគោ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​សឹក​រេចរិល​ខ្លាំង ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​ជាបន្ទាន់​ដើម្បី​ធានា​សុវត្ថិភាព​។

គួរ​រំលឹក​ផង​ដែរ​ថា កំពង់ចម្លង​សាឡា​ង​ចំ​ណុច​កន្ទុយគោ​នេះ ធ្លាប់​ជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លងកាត់​ទន្លេសេកុង និង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧ (​ចាស់​) ឆ្ពោះទៅ​កាន់​ព្រំដែន​ឡាវ មុន​ពេល​ដែល​ស្ពាន​សេ​កុង និង​ស្ពាន​មេ​គ​ង្ត្រូ​វ​បាន​សាងសង់​រួច​។

សូម​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​អភិបាលខេត្ត កាលពីដើម​ឆ្នាំ​២០២៥ កន្លង​ទៅ រដ្ឋបាល​ខេត្ត​ក៏​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ជួសជុល​កំពង់ចម្លង​សាឡា​ង​ក្នុង​សង្កាត់​ស្ទឹងត្រែង​រួចរាល់​មួយ​កន្លែង​ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ផលប្រយោជន៍​យ៉ាង​សកម្ម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ