ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសសឹកចំនួន៧០៦នាក់បន្ថែមទៀត បានវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព

8 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្នភាព​ភាព មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ៧០៦ នាក់​បន្ថែម​ទៀត បាន​សម្រេចចិត្ត​ចាក​ចេញពី​ជម្រក​សុវត្ថិភាព ដើម្បី​វិល​ត្រឡប់​ទៅ​រៀបចំ​ជីវភាព​រស់នៅ​ជា​ថ្មី​នៅ​ឯ​លំនៅ​ឋាន​ដើម​របស់​ខ្លួន​វិញ ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្នភាព​ភាព មាន​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ៧០៦ នាក់​បន្ថែម​ទៀត បាន​សម្រេចចិត្ត​ចាក​ចេញពី​ជម្រក​សុវត្ថិភាព ដើម្បី​វិល​ត្រឡប់​ទៅ​រៀបចំ​ជីវភាព​រស់នៅ​ជា​ថ្មី​នៅ​ឯ​លំនៅ​ឋាន​ដើម​របស់​ខ្លួន​វិញ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ មាន​ពលរដ្ឋ​ភៀស​សឹក​៧០៦​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ ដូច្នេះ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ជាង​៥​សែន​៧​ម៉ឺន​នាក់ ឬ​ជាង​៨៨% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។

បន្ថែម​ពី​នេះ​ទៀត នៅ​មាន​ពលរដ្ឋ​ចំនួន​៧៥.៥១១​នាក់​ទៀត (​ស្រី្ត​៣៩.៧១៤​នាក់ និង​កុមារ​២៥.៨៨១​នាក់​) ពុំ​ទាន់​អាច​វិល​ទៅ​លំនៅ​ឋាន​វិញ ។

សូម​បញ្ជាក់ អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​មនុស្សធម៌ កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ដែល​នៅ​សេសសល់​ទាំងនេះ ដើម្បី​ធានា​ថា​ពួក​គេ​ទទួល​បាន​នូវ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ សេវា​សុខាភិបាល និង​ការ​ការពារ​គ្រប់គ្រាន់ រហូត​ដល់​ស្ថានភាព​អំណោយផល​អាច​ឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​វិញ​បាន ១០០ ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ