ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីវា.យប្ល.ន់ទូមាស ផ្អើល​កណ្ដាលផ្សារលើ សៀម​​រាប ពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅតុលា​ការ​

1 នាទី មុន
  • សៀមរាប

‎​ខេត្ត​សៀម​រា​ប ៖ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បានឱ្យដឹង​​ថា មាន​ករណី​​ភ្ញាក់ផ្អើល​មួយ មិន​ធ្លាប់​កើត​មាន​ត្រង់​ចំណុច​​កណ្តាល​ផ្សា​រលើ​ធំ​ថ្មី ទាំង​ថ្ងៃ យ៉ាង​សាហាវ និង​ព្រហើន ដោយ​មានចោរ​ចិត្ត​សឿង​ម្នាក់​ហ៊ាន​ចូល​វាយ​ទូរ​កញ្ចក់​លក់​មាស​មួយកន្លែង​…

‎​ខេត្ត​សៀម​រា​ប ៖ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បានឱ្យដឹង​​ថា មាន​ករណី​​ភ្ញាក់ផ្អើល​មួយ មិន​ធ្លាប់​កើត​មាន​ត្រង់​ចំណុច​​កណ្តាល​ផ្សា​រលើ​ធំ​ថ្មី ទាំង​ថ្ងៃ យ៉ាង​សាហាវ និង​ព្រហើន ដោយ​មានចោរ​ចិត្ត​សឿង​ម្នាក់​ហ៊ាន​ចូល​វាយ​ទូរ​កញ្ចក់​លក់​មាស​មួយកន្លែង​ យីហោ វេ​ត ចាន់​តាក់ តូប​លេខ ៥៩ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ភ្លាមៗ យក​ទៅ​សួរនាំ នៅ​ទីបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត ។

តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២៦​នេះ​ថា មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ បន្ទាន់ (Hotline) 1296 របស់​កង​រាជ​អាវុធ ហត្ថ​ខេត្តសៀមរាប ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​ក្រុង​សៀមរាប និង​កម្លាំង​ការិយាល័យ​ជំនាញ បាន​ចេញ​អន្តរាគមន៍ រហូត​ឈាន​ដល់​ឃាត់ ខ្លួន​ជនសង្ស័យ​០១​នាក់ រឿង ចោរ​ថ្លើមធំ​ហ៊ាន​ចូល​យក​ញញួរ​មក​វាយ​ទូរ​លក់​មាស យីហោ វេ​ត ចាន់​តាក់ តូប​លេខ ៥៩​ទាំង​កណ្ដាលថ្ងៃ នៅ​ចំ​កណ្តាល​ផ្សា​រលើ​ធំ​ថ្មី ក្នុង​ក្រុង​សៀមរាប យក​មក​សួរនាំ​.​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ខេត្ត រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

ជនសង្ស័យ​ឈ្មោះ ឡេ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​ រស់នៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទ្រាក សង្កាត់​សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។​ ជនសង្ស័យ​ត្រូវ​បាន​ធ្វើតេស្ត​ទឹកនោម រក​ឃើញ​សារធាតុ​ញៀន​ផងដែរ​ ។

ករណី​ចោរ​ថ្លើមធំ​ម្នាក់​ចូល វាយ​ទូរ​កញ្ចក់​លក់​មាស​មួយ​កន្លែង​ត្រង់​ចំណុចកណ្តាល​ក្នុង​ផ្សា​រលើ​ធំ​ថ្មី បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ បាន​កើត ឡើង​នៅ​វេលា​ម៉ោង​២​និង​៥២​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​ដក​ពោ​ធ៍ សង្កាត់​ស្ល​ក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ករណី​ចោរ​លួច​វាយ​ទូ​មាស នេះ​មាន​ស្ថាន​ទម្ងន់ទោស​(​វាយ​ទូ​មាស​) ខណៈ​ពេល​នេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​បក្សពួក បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា វត្ថុ​តាង ដែល​ត្រូវ​ដកហូត​រួម​មាន​ ម៉ូតូ​០១​គ្រឿង ទូរស័ព្ទ​ដៃ ០១​គ្រឿង ញញួរ​០១​ដើម កាំបិត​តាំង​តោ​០១​ដើម លោហ ធាតុ​ពណ៌​លឿង​ចំនួន៣​ខ្សែ បញ្ជូន​ទៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដសៀមរាប ដើម្បី​អនុវត្ដនតាម​នីតិវិធី ព្រមទាំង​បាន​ប្រគល់ ខ្សែដៃ​ផ្លា​ក​ទី​ន ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ