ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូងជ្វា និង ដំឡូងបារាំង​៖ តើ​មួយ​ណា​ផ្ដល់​ប្រយោជន៍​សុខភាព​ជាង?

1 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស មនុស្ស​ជា​ច្រើន​តែងតែ​យល់​ច្រឡំ​ថា ដំឡូងជ្វា និង​ដំឡូងបារាំង ជា​បងប្អូន​ត្រកូល​តែ​មួយ ប៉ុន្តែ​តាម​ពិត​ពួក​វា​មាន​ប្រភព​រុក្ខសាស្ត្រ​ខុស​គ្នា​ស្រឡាំងកាំង​។ ដំឡូងជ្វា​ស្ថិត​ក្នុង​ត្រកូល​តែ​មួយ​ជាមួយ​ស្ពៃ​ខ្មៅ​ទឹក ខណៈ​ដំឡូងបារាំង​ស្ថិត​ក្នុង​ត្រកូល​ប៉េងប៉ោះ និង​ម្ទេស​។ ភាព​ខុស​គ្នា​នេះ​នាំ​ឱ្យ​សារធាតុចិញ្ចឹម​របស់​ពួក​វា​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​។…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស មនុស្ស​ជា​ច្រើន​តែងតែ​យល់​ច្រឡំ​ថា ដំឡូងជ្វា និង​ដំឡូងបារាំង ជា​បងប្អូន​ត្រកូល​តែ​មួយ ប៉ុន្តែ​តាម​ពិត​ពួក​វា​មាន​ប្រភព​រុក្ខសាស្ត្រ​ខុស​គ្នា​ស្រឡាំងកាំង​។

ដំឡូងជ្វា​ស្ថិត​ក្នុង​ត្រកូល​តែ​មួយ​ជាមួយ​ស្ពៃ​ខ្មៅ​ទឹក ខណៈ​ដំឡូងបារាំង​ស្ថិត​ក្នុង​ត្រកូល​ប៉េងប៉ោះ និង​ម្ទេស​។ ភាព​ខុស​គ្នា​នេះ​នាំ​ឱ្យ​សារធាតុចិញ្ចឹម​របស់​ពួក​វា​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​។

តាម​ទិន្នន័យ​អាហារូបត្ថម្ភ ដំឡូងជ្វា​ឈ្នះ​លើ​ផ្នែក​ជាតិ​សរសៃ និង​វីតាមីន A ដែល​ជួយ​ដល់​ភ្នែក និង​ប្រព័ន្ធ​ស៊ាំ​។ ចំណែកឯ​ដំឡូងបារាំង​វិញ បើ​ទោះជា​សម្បូរ​ជាតិ​ម្សៅ ប៉ុន្តែ​វា​មាន​កាឡូរី​ទាប​ជាង​បន្តិច មាន​ប្រូតេអ៊ីន​ខ្ពស់​ជាង និង​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន C​។

ចំណុច​ដែល​គួរ​ប្រយ័ត្ន​បំផុត​គឺ “​វិធី​ចម្អិន​” ដែល​ជះ​ឥទ្ធិពល​លើស​ន្ទ​ស្សន៍​ជាតិ​ស្ករ​(GI)​។ ការ​ស្ងោរ ឬ​ចំហុយ ធ្វើ​ឱ្យ​ដំឡូងជ្វា​មាន​កម្រិត GI ទាប (​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​) ប៉ុន្តែ​ប្រសិនបើ​អ្នក​យក​វា​ទៅ​ដុត កម្រិត​ជាតិ​ស្ករ​ក្នុង​ដំឡូងជ្វា​នឹង​ហក់​ឡើង​ខ្ពស់​ខ្លាំង​លើស​ដំឡូងបារាំង​ទៅ​ទៀត​។

ជា​សរុប​មក អាហារ​ទាំង​ពីរ​ប្រភេទ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​ដូច​គ្នា​។ ប្រសិនបើ​អ្នក​ចង់បាន​ជាតិ​សរសៃ និង​វីតាមីន A ចូរ​ជ្រើសរើស​ដំឡូងជ្វា​។ ប្រសិនបើ​អ្នក​ចង់បាន​ប៉ូ​តា​ស្យូ​ម​ក្នុង​តម្លៃ​សមរម្យ ដំឡូងបារាំង​គឺជា​ជម្រើស​ដ៏​ល្អ​។

គន្លឹះ​សំខាន់​ដើម្បី​សុខភាព គឺ​ត្រូវ​ចៀសវាង​ការ​ចៀន ការ​បន្ថែម​ប៊ឺ ឬ​ឈី​ស​ច្រើន​ហួសហេតុ និង​គួរ​ទទួលទាន​ទាំង​សំបក​ដើម្បី​ទទួល​បាន​ជាតិ​សរសៃ​ពេញលេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ