ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើសចុងក្រោយ! លោក ត្រាំ ព្រមានប្រើកម្លាំងបាយអ៊ីស្រាអែល ដើម្បីកាត់ផ្ដាច់កម្មវិធីមីស៊ីលអ៊ីរ៉ង់

2 នាទី មុន

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់ ដោយបានបង្ហាញជំហរគាំទ្រដល់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងការកម្ទេចហេដ្ឋារចនាសម្ព័ន្ធមីស៊ីលបាលីស្ទិក ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរនាពេលខាងមុខត្រូវបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់ ដោយបានបង្ហាញជំហរគាំទ្រដល់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងការកម្ទេចហេដ្ឋារចនាសម្ព័ន្ធមីស៊ីលបាលីស្ទិក ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរនាពេលខាងមុខត្រូវបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈនេះ។

​ការព្រមានធ្ងន់ៗនេះកើតចេញពីជំនួបសម្ងាត់រវាងលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ដែលក្នុងនោះអាម៉េរិកថែមទាំងបានពិភាក្សាអំពីការផ្ដល់ជំនួយបច្ចេកទេសយោធាដល់អ៊ីស្រាអែលទៀតផង បើទោះបីជាប្រទេសអារ៉ាប់ក្នុងតំបន់បានបដិសេធមិនឱ្យប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារក៏ដោយ។ ការចាត់តាំងមនុស្សជំនិតបំផុត រួមទាំងលោក ចារ៉េដ ឃូសណឺ ឱ្យដឹកនាំការចរចានៅទីក្រុងហ្សឺណែវ សបញ្ជាក់ថា លោក ត្រាំ កំពុងប្រើប្រាស់យុទ្ធសាស្ត្រ “ចរចាផង គំរាមបាញ់ផង” ដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់ចុះញ៉មនឹងលក្ខខណ្ឌថ្មីដែលតឹងរ៉ឹងជាងមុន រួមទាំងការបញ្ឈប់កម្មវិធីមីស៊ីលទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ