តំបន់មាត់សមុទ្របន្តមានភ្លៀង និងខ្យល់កន្ត្រាក់ ខណៈរលកសមុទ្រអាចឡើងខ្ពស់ដល់ជាង ១ ម៉ែត្រ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នៅតែបន្តស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន។ តំបន់នេះអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០% បន្ទាប់ពីបានថយចុះបន្តិចពីកម្រិត ១៥% កាលពីប៉ុន្មានថ្ងៃមុន។
ចំពោះស្ថានភាពទូទៅ សីតុណ្ហភាពអាចឡើងកម្តៅចន្លោះពី ២២°C ដល់ ៣៤°C ជាមួយខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ក្នុងល្បឿន ៥ ម៉ែត្រក្នុងមួយវិនាទី។ ដោយឡែក សម្រាប់បងប្អូនដែលប្រកបរបរនេសាទ ឬធ្វើដំណើរតាមផ្លូវទឹក ត្រូវបង្កើនការយកចិត្តទុកដាក់ ព្រោះកម្ពស់រលកសមុទ្រអាចហក់ឡើងពី ០,៥០ ម៉ែត្រ រហូតដល់ ១,២៥ ម៉ែត្រ៕

ចែករំលែកព័តមាននេះ