ទីក្រុងវ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាម៉េរិក បានពង្រីកប្រតិបត្តិការបង្ក្រាបរបស់ខ្លួន ដោយបានស្ទាក់ចាប់ និងឡើងត្រួតពិនិត្យនាវាដឹកប្រេង “Veronica III” នៅក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពីបានតាមដានយ៉ាងហ្មត់ចត់តាំងពីសមុទ្រការីបៀន ដើម្បីទប់ស្កាត់ការប៉ុនប៉ងគេចចេញពីវិធានការរារាំងពាណិជ្ជកម្ម។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
សកម្មភាពយោធាជើងទឹកដ៏តឹងរ៉ឹងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “បិទខ្ទប់ទាំងស្រុង” របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានបំណងកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចពីវិស័យប្រេងរបស់វេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការឆ្មក់ចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមខែមករា ឆ្នាំ ២០២៦។ ការស្ទាក់ចាប់នាវាដែលបង្ហូតទង់ជាតិបរទេសនៅក្នុងដែនទឹកអន្តរជាតិ សបញ្ជាក់ពីជំហរដាច់ខាតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីធានាថា គ្មាននាវាដែលរងទណ្ឌកម្មណាមួយអាចធ្វើអាជីវកម្មបានឡើយ ក្នុងគោលដៅបង្ខំឱ្យមានការផ្លាស់ប្តូរនយោបាយទាំងស្រុងនៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ៕
ចែករំលែកព័តមាននេះ