ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស ១១ នាក់ស្លាប់នៅតំបន់ហ្គាហ្សា ខណៈអ៊ីស្រាអែល និងហាម៉ាសចោទគ្នាពីការរំលោភបទឈប់បាញ់​

4 ម៉ោង មុន

បរទេស៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១១ នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះរួមមានការវាយប្រហារលើតង់ជំរំជនភៀសខ្លួន និងសមាជិកក្រុមប្រដាប់អាវុធ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត…

បរទេស៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១១ នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះរួមមានការវាយប្រហារលើតង់ជំរំជនភៀសខ្លួន និងសមាជិកក្រុមប្រដាប់អាវុធ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។

​ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្ដែងនៅតែមានភាពតានតឹងខ្លាំង ដោយភាគីអ៊ីស្រាអែលអះអាងថាខ្លួនចាំបាច់ត្រូវវាយប្រហារដើម្បីកម្ចាត់ “ភេរវករ” ដែលលួចចេញពីក្រោមដី ខណៈក្រុមហាម៉ាសចោទប្រកាន់ថាអ៊ីស្រាអែលកំពុងរំលោភកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរតាមរយៈការសម្លាប់ជនស៊ីវិល។ ការបន្តបង្ហូរឈាមដែលបានសម្លាប់មនុស្សជាង ៦០០ នាក់បន្ថែមទៀតក្នុងអំឡុងពេលឈប់បាញ់នេះ បានធ្វើឱ្យតួលេខអ្នកស្លាប់សរុបចាប់តាំងពីដើមសង្គ្រាមកើនឡើងដល់ជាង ៧ ម៉ឺននាក់ និងកំពុងរុញច្រានកិច្ចខិតខំប្រឹងប្រែងសន្តិភាពឱ្យស្ថិតក្នុងភាពស្រពេចស្រពិលជាថ្មីម្ដងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ