ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ​ករណី​យក​កាំបិត​ភ្ជង់យក​ទូរ​សព្ទ​​ពី​នារី​ម្នាក់ នៅ​ច្រាំង​មាត់ទន្លេ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​យក​កាំបិត​ភ្ជង់ យក​ទូរ​សព្ទ​ដៃ​ពី​នារី​ម្នាក់ នៅ​ចំណុច​ច្រាំង​មាត់ទន្លេ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ នេះ​បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី…

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​យក​កាំបិត​ភ្ជង់ យក​ទូរ​សព្ទ​ដៃ​ពី​នារី​ម្នាក់ នៅ​ចំណុច​ច្រាំង​មាត់ទន្លេ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ នេះ​បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ។

នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ម៉ោង​១១:៣០​នាទី កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១ បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្នុង​ចំណោម​បក្ខពួក​០៤​នាក់ និង​វត្ថុ​តាង បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​យក​ទូរ​សព្ទ​ពី​នារី​ម្នាក់ បាន​សម្រេច រួច​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​០៤:២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ច្រាំង​មាត់ទន្លេ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ