ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង និង​មុខសញ្ញា​ធាក់​ប្លន់​យក​ម៉ូតូ សរុប​១៦​នាក់

1 នាទី មុន

ខេត្តកណ្តាល ៖ អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង និង​មុខសញ្ញា​ធាក់​ប្លន់​យក​ម៉ូតូ ចំនួន​១៦​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ចំនួន​០៤​ករណី​ផ្សេង​គ្នា ក្នុង​ទឹកដី​ក្រុង​តា​ខ្មៅ ។ ដោយ​អនុវត្ត​តាម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តកណ្តាល ៖ អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង និង​មុខសញ្ញា​ធាក់​ប្លន់​យក​ម៉ូតូ ចំនួន​១៦​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ចំនួន​០៤​ករណី​ផ្សេង​គ្នា ក្នុង​ទឹកដី​ក្រុង​តា​ខ្មៅ ។

ដោយ​អនុវត្ត​តាម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០២៦ លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​សហការ​ចូលរួម​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ ប៉ុស្តិ៍​នគរបាល​សិ​ត្បូ និង​ប៉ុស្តិ៍​នគរបាល​កោះអន្លង់ចិន បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​បាន​០៤​ករណី​ផ្សេង​គ្នា និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៦​នាក់ ។

ករណី​ទី​១ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ធាក់​ប្លន់​យក​ម៉ូតូ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​លេខ​១​ក សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​០៤:២០​នាទី បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង ។

ករណី​ទី​២ ៖ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​លើ​ផ្លូវ​២១ ភូមិ​ព្រែក​ថី សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​០៥:០០​នាទី យក​ម៉ូតូ​ជូន​ជង​រង​គ្រោះ​បាន​វិញ ។

ករណី​ទី​៣ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ប្រហារ​ដោយ​គ្មាន​ការ​អនុញ្ញាត្តិ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​លើ​មហាវិថី​ស៊ី​ជិន​ពីង ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​ចុង​កោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​០៤:២០​នាទី ។

ករណី​ទី​៤ ៖ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ធាក់​ប្លន់​យក ម៉ូតូ​ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច ផ្លូវ​២១ ស្ពាន​ទី​២ មុខ​ស្ថាន​នី​យ៍​ប្រេង PTT ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល យក​ម៉ូតូ​បាន​ជូន​ជន​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ