ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្មេង​ទំនើង០៩​នាក់ វាយកម្ទេច​ម៉ូតូ​១គ្រឿង ​នៅក្រោម​ចំណោទ​«ខ្មែរ​ធ្វើ​បាន»

12 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​យកចិត្តទុកដាក់ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពីឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​តាម​កា​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប បញ្ញា…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​យកចិត្តទុកដាក់ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពីឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​តាម​កា​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កាលពី​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​០១និង​១០នាទី​រំលង​អធ្រា​ត្រ នៅ​ចំណុច​ក្រោម​ចំណោទ​ ខ្មែរ​ធ្វើ​បាន ស្ថិត​ក្នុងភូមិ​គគីរ សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ​ ​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​បង្ក​ដោយ​ក្រុម​ទំនើង​មួយ​ក្រុម មាន​គ្នា​ចំនួន ០៩​នាក់ ជិះ​ម៉ូតូ ចំនួន​៥​គ្រឿង ​ដេញ​វាយ ដោយប្រើប្រាស់ ពូថៅ ដាវ ដំបង​ឈើ ធ្វើ​សកម្មភាពវាយ និង​កាប់​បំផ្លិចបំផ្លាញម៉ូតូ​ជន​រង​គ្រោះ ០១​គ្រឿង ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ជា​ដំណំ​ ។

ជន​រង​គ្រោះ​ រួមមាន ៖
១.​ឈ្មោះ ​យ៉ែ​ម សុខ​គ្រា​ត ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ (​មុខរបរ​កម្មករ​រោងចក្រ​)
២.​ឈ្មោះ ឈា​ត ដែន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ​(​កម្មករ​រោងចក្រ​)
៣.​ឈ្មោះ សន វីត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ (​មុខរបរ​កម្មករ​រោងចក្រ​) អ្នក​ទាំង​៣​ស្នាក់​នៅក្នុងភូមិ​ពូ​ធឿ​ង សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ​។​ (​ពុំ​មាន​រង​របួស​នោះ​ទេ​) ​។

​បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់សោម បាន​ចុះ​ធ្វើការ​ស្រាវជ្រាវរហូត​មក​ដល់​វេលា​ម៉ោង​១និង៣០​នាទីយប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ ចំនួន​៩​នាក់ រួមមាន ៖
១.​ឈ្មោះ សាង ចិន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​(​មុខរបរ​ជាងភ្លើង​) ​ស្នាក់​នៅ​ភូមិ​១​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។
២.​ឈ្មោះ រុន រ៉ា​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​មុខរបរ​លាង​ឡាន​) ស្នាក់​នៅភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។​ (​បើក​ម៉ូតូ​)
៣.​ឈ្មោះ យ៉ា​ន់ ផា​ន់​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មុខរបរ​ជាងភ្លើង​) ស្នាក់​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ​(​កាន់ដំបង​ឈើ​)
៤.​ឈ្មោះ ម៉ុ​ន ប៊ុ​ន​ឡៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​(​មុខរបរ​ជាងភ្លើង​) ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ​(​កាន់​ពូថៅ​)
៥.​ឈ្មោះ ចាន់ តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មុខរបរ​ជាងភ្លើង​)​ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។​ (​បើក​ម៉ូតូ​)
៦.​ឈ្មោះ ងី​ន ថា​នុ ភេទ​ប្រុស អាយ​១៧​ឆ្នាំ (​មុខរបរ​ជាងភ្លើង​)​ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។​ (​កាន់​ដាវ​)
៧.​ឈ្មោះ ម៉ា​ន មូ​ស្លី​ម ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ​(​មុខរបរ​ជាងភ្លើង​)​ស្នាក់​នៅ​ភូមិ​៣​សង្កាត់​៤​ ក្រុងព្រះសីហនុ​ (​បើក​ម៉ូតូ ​និង​ជា​អ្នក​ថត​សកម្មភាព​)
៨.​ឈ្មោះ ប៉ាក គង់​ហាន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ​មុខរបរ​កម្មករ​កា​រ៉ា​ស​សាំង​)​ ស្នាក់​នៅ​ភូមិ​ភូមិ​១​សង្កាត់​១ ​ក្រុងព្រះសីហនុ។
៩.​ឈ្មោះ ខា ឆា​វិ​ន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ​(​មុខរបរ​ជាងភ្លើង​) ​ស្នាក់​នៅ​ភូមិ​១​សង្កាត់​១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះ​សីហ​នុ​ ។

វត្ថុ​តាង​ដកហូត​រួម​មាន ​៖
១.​ពូថៅ​ចំនួន ០១​ដើម
២.​ដាវ​ចំនួន ០១​ដើម
៣.​ដំបង​ឈើ ចំនួន​១​កំណាត់
៤.​ម៉ូតូ​ចំនួន​៥​គ្រឿង​(​មធ្យោបាយ​ប្រ​ព្រឹ​ត្រ​បទល្មើស​)
៥.​ទូរសព្ទ​ដៃ ចំនួន​៨​គ្រឿង
ក្នុង​ករណី​ខាងលើ ខូចខាត ម៉ូតូ​១​គ្រឿង ។

​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់​សោ កសាង​សំណុំរឿងបញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ