ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ និង​ណឺតាន់​យ៉ាហ៊ូ​ឯក​ភាព​ថា​ត្រូវ​តែ​កាត់​បន្ថ​យ​ប្រេង​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ចិន

29 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ និង​លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ឯក​ភាព​គ្នា​ថា​អាមេរិក​ត្រូវ​តែ​ចាត់​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​ឆៅ​​របស់​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​អាក់​សឺស (Axious) ដែល​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិក​២​នាក់​។ មន្ត្រី​ម្នាក់​និយាយ​ថា​យើង (អាមេរិក និង​អ៊ីស្រា​អែល​) ​ឯក​ភាព​គ្នា​ថា​នឹង​ដាក់​សម្ពាធ​ជា​អតិ​បរមា​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ និង​លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ឯក​ភាព​គ្នា​ថា​អាមេរិក​ត្រូវ​តែ​ចាត់​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​ឆៅ​​របស់​អ៊ីរ៉ង់​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​អាក់​សឺស (Axious) ដែល​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិក​២​នាក់​។ មន្ត្រី​ម្នាក់​និយាយ​ថា​យើង (អាមេរិក និង​អ៊ីស្រា​អែល​) ​ឯក​ភាព​គ្នា​ថា​នឹង​ដាក់​សម្ពាធ​ជា​អតិ​បរមា​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​។ ឧទាហរណ៍​ដូច​ជា​ការ​នាំ​ប្រេង​ឆៅ​ទៅប្រទេស​ចិន​ជា​ដើម​ត្រូវ​តែ​ទប់​ស្កាត់​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ស្នើ​សុំ​ឱ្យ​ធ្វើ​អត្ថា​ធិប្បាយ​ពាក់​ព័ន្ធនឹង​ការ​ចុះ​ផ្សាយ​នេះ ក្រសួង​ការ​បរទេស​ចិន​និយាយ​នៅ​ក្នុង​ន័យ​ទូ​ទៅ​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​និង​ប្រទេស​ក្រោម​ក្រប​ខណ្ឌ​ច្បាប់​អន្តរ​ជាតិ​ជា​រឿង​សម​ហេតុ​ផល និង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។ ដូច្នេះ ក្រសួង​យល់​ថា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បែប​នេះ​គួរ​ណាស់​ត្រូវ​គេ​គោរព​ និង​ការ​ពារ​។ សព្វ​ថ្ងៃ​នេះ ​​​ប្រេង​ឆៅ​អ៊ីរ៉ង់​ជាង​៨០%​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន​។ បើ​សិន​អត្រា​​នាំ​ចេញ​​នេះ​ត្រូវ​កាត់​បន្ថយ​មាន​ន័យ​ថា​អ៊ីរ៉ង់​នឹង​បាត់​បង់​ប្រាក់​ចំណូល​អស់​ជា​ច្រើន​។

មន្ត្រី​ការ​ទូត​អាមេរិក និង​អ៊ីរ៉ង់​ធ្លាប់​បាន​ចរ​ចា​គ្នា (ដោយ​ប្រយោល​ដោយ​មាន​ប្រទេស​អូម៉ង់​ធ្វើ​ជា​អ្នក​សម្រប​សម្រួល) កាល​ពី​សប្ដាហ៍​មុន​ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​តាម​មធ្យោ​បាយ​ការ​ទូត​។ លោក​ត្រាំ​ទើប​តែ​បញ្ជូន​នាវា​ចម្បាំង​ទៅ​ឈប់​សំចត​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ត្រៀម​បើក​ប្រតិ​បត្តិ​ការ​សឹក​បើ​សិន​ការ​ចរ​ចា​គ្នា​ត្រូវ​បរាជ័យ​។ ប្រភព​ខ្លះ​ថា​អាមេរិក​កំពុង​ត្រៀម​បើក​ប្រតិ​បត្តិ​ការ​ប្រឆាំង​នឹង​អ៊ីរ៉ង់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​។

​តាម​រយៈ​ការ​ដាក់​សម្ពាធ​ធ្ងន់​ទៅ​លើ​អ៊ីរ៉ង់​ដល់​កម្រិត​នេះ​មាន​ន័យ​ថា​អ៊ីរ៉ង់​ចង់​ងាក​ទៅ​តាម​ផ្លូវ​ណា​ក៏​ពិបាក​ដែរ​។ ម៉្លោះ​ហើយ​ រដ្ឋាភិបាល​ទី​ក្រុង​តេ​អេរ៉ង់​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​សម្ប​ទាន​នៅ​ក្នុង​ការ​ចរ​ចា​នុយ​ក្លេ​អ៊ែរ​។ វិធាន​ការ​នេះ​ក៏​ស្រប​នឹង​ការ​ចេញ​បទ​បញ្ជា​​នីតិ​ប្រតិ​បត្តិ​ដែល​​ចុះ​ហត្ថ​លេខា​ដោយ​លោក​ត្រាំ​ដើម្បី​ដាក់​សម្ពាធ​សេដ្ឋ​កិច្ច​ទៅ​លើ​អ៊ីរ៉ង់​។ បទ​បញ្ជា​នោះ​ចែង​ថា​ប្រទេស​ណា​ហ៊ាន​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​អ៊ីរ៉ង់​នឹង​ត្រូវ​អា​មេ​រិក​​​ដំឡើង​ពន្ធ​គយ​២៥%​ទៅ​លើ​ទំនិញ​របស់​ប្រទេស​​នោះ​​​​​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ