ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ? ញ៉ាំទឹក​ដូង ១ ខែ​ជាប់​គ្នា ផ្ដល់​ផល​អ្វីខ្លះ​ដល់​រាង​កាយ​អ្នក?

12 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ទឹកដូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ភេសជ្ជៈ​អេឡិចត្រូលីត​ធម្មជាតិ​” ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់​ៗ​។ ប្រសិនបើ​អ្នក​ទទួលទាន​ទឹកដូង​ស្រស់​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ​រយៈពេល​មួយ​ខែ វា​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ចំនួន ១០ យ៉ាង​ដល់​រាង​កាយ​។ ទឹកដូង​ជួយ​ស្ដារ​ថាមពល…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ទឹកដូង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ភេសជ្ជៈ​អេឡិចត្រូលីត​ធម្មជាតិ​” ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់​ៗ​។ ប្រសិនបើ​អ្នក​ទទួលទាន​ទឹកដូង​ស្រស់​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ​រយៈពេល​មួយ​ខែ វា​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ចំនួន ១០ យ៉ាង​ដល់​រាង​កាយ​។

ទឹកដូង​ជួយ​ស្ដារ​ថាមពល និង​កាត់​បន្ថយ​ភាព​អស់កម្លាំង​បាន​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​ក្រោយ​ពេល​ហាត់ប្រាណ​។ វា​ក៏​ជា​ជំនួយការ​ដ៏​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់​ដោយសារ​កាឡូរី​ទាប និង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ពី​ខាងក្នុង​តាម​រយៈ​ការ​បង្កើន​កូ​ឡា​ជែ​ន និង​ផ្តល់​សំណើម​ដល់​កោសិកា​។ ចំពោះ​សុខភាព​សរីរាង្គ​ខាងក្នុង ទឹកដូង​ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម សម្រួល​សម្ពាធ​ឈាម​ឱ្យ​មាន​ស្ថិរភាព ការពារ​សុខភាព​បេះដូង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ក្រួស​ក្នុង​តម្រងនោម ឬ​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹកនោម​។ ក្រៅពី​នេះ វា​ក៏​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​រលូន និង​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ផ្លូវចិត្ត​ផង​ដែរ​។

ទោះជា​យ៉ាងណា ការ​ទទួលទាន​ច្រើន​ហួស​កម្រិត ឬ​ការ​ទទួលទាន​មិន​ចំ​គោលដៅ ក៏​អាច​ផ្ដល់​ផល​អវិជ្ជមាន​បាន​ដែរ​។ អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​សាច់ដូង​ច្រើន​ពេក​ព្រោះ​វា​សម្បូរ​ជាតិ​ខ្លាញ់​ឆ្អែត​ដែល​អាច​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ អ្នកជំងឺ​តម្រងនោម មិន​គួរ​ផឹកទឹក​ដូង​ច្រើន​ឡើយ ព្រោះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​ធ្វើ​ឱ្យ​បេះដូង​លោត​មិន​ទៀងទាត់ និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។ ចំពោះ​ស្ត្រី​ដែល​មាន​សរីរាង្គ “​ត្រជាក់​” ស្រាប់ ការ​ផឹក​ច្រើន​ពេក​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឱ្យ​ឈឺពោះ ឬ​រមួលក្រពើ​ខ្លាំង​។

សរុប​មក ការ​ផឹកទឹក​ដូង​ក្នុង​កម្រិត​សម​ល្មម (១ កែវ​ក្នុង​មួយ​ថ្ងៃ​) គឺជា​វិធីសាស្ត្រ​ថែរក្សា​សុខភាព​ដ៏​ល្អ​បំផុត​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ជា​ពិសេស​ជំងឺ​តម្រងនោម និង​ទឹកនោមផ្អែម ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ចាប់ផ្ដើម​ទម្លាប់​នេះ គឺជា​ការ​ចាំបាច់​ដើម្បី​សុវត្ថិភាព​រាង​កាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ