ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុ.ក​គ្នា​ខ្ទា.ត​ចូល​ក្រោមឡាន ស្លា.ប់​២​នាក់ រង​របួសធ្ងន់​៣​នាក់

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ចំនួន​០២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​០៣​នាក់​ផ្សេង​ទៀត​បាន​រង​រប​ទស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ម៉ូតូ​សង់​០២​គ្រឿង​បុក​គ្នា​ពេញទំហឹង ខ្ទាត​ចូល​ក្រោម​រថយន្ត​បុក​កិន​តែ​ម្តង​។ ក្រោយ​កើតហេតុ​ អ្នកបើកបរ​​រថយន្ត​បាន​បន្ថែម​ល្បឿន​គេច​ពី​កន្លែង​កើតហេតុ​ចត​រថយន្ត​ទុក​ចោល​រត់​បាត់​ស្រមោល​។ ហេតុការណ៍​ម៉ូតូ​សង់​០២​គ្រឿង​បុក​គ្នា​បណ្តាល​ឱ្យ​មនុស្ស​០២​នាក់​ស្លាប់…

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ចំនួន​០២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​០៣​នាក់​ផ្សេង​ទៀត​បាន​រង​រប​ទស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ម៉ូតូ​សង់​០២​គ្រឿង​បុក​គ្នា​ពេញទំហឹង ខ្ទាត​ចូល​ក្រោម​រថយន្ត​បុក​កិន​តែ​ម្តង​។

ក្រោយ​កើតហេតុ​ អ្នកបើកបរ​​រថយន្ត​បាន​បន្ថែម​ល្បឿន​គេច​ពី​កន្លែង​កើតហេតុ​ចត​រថយន្ត​ទុក​ចោល​រត់​បាត់​ស្រមោល​។

ហេតុការណ៍​ម៉ូតូ​សង់​០២​គ្រឿង​បុក​គ្នា​បណ្តាល​ឱ្យ​មនុស្ស​០២​នាក់​ស្លាប់ និង​០៣​នាក់​រង​របួស​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​ភូមិ​ទួល​វិហារ ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1E-4396 បើកបរ​ដោយ​ឈ្មោះ ទូច ឌី​ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​(​រង​របួស​ធ្ងន់ធ្ងរ​) មុខរបរ​កម្មករ រោងចក្រ (​មិន​មាន​ពាក់មួក​សុវត្ថិភាព​) រស់នៅ​ក្នុងភូមិ​កណ្ដាល ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ទិស​ដៅ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​បើកបរ​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បើក​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​1R-3887 បើកបរ​ដោយ​ឈ្មោះ ខន មក​រា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​(​រង​របួស​ធ្ងន់ធ្ងរ​) មុខរបរ​កម្មករ រោងចក្រ (​មិន​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​)​រស់នៅ​ក្នុងភូមិ​កណ្ដាល ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ និង​អ្នក​រួម​ដំណើរ​ចំនួន ០៣​នាក់​ទៀត​÷ ទី​១/​ឈ្មោះ ម៉ៅ លី​ដា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ​(​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​) មុខរបរ​កម្មករ​រោងចក្រ (​មិន​មាន​ពាក់មួក​សុវត្ថិភាព​ទេ​) ទី​២/​ឈ្មោះ ហាន រិ​ទ្ធ ភេទ​ស្រី អាយុ ២០​ឆ្នាំ (​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​) មុខរបរ​កម្មករ រោងចក្រ (​មិន​មាន​ពាក់មួក​សុវត្ថិភាព​ទេ​) និង​ទី​៣/​ឈ្មោះ សំអាត ថៃ ភេទ​ប្រុស​ ​អាយុ ០៣​ឆ្នាំ​(​រងរ​បូស​ធ្ងន់ធ្ងរ​)​ទាំង​០៣​នាក់ រស់នៅ​ក្នុងភូមិ​ព្រៃ​ជង្រុក ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​ ​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ពេញទំហឹង បណ្តាល​ឱ្យឈ្មោះ ម៉ៅ លី​ដា ឈ្មោះ ហាន រិ​ទ្ធ និង ឈ្មោះ សំអាត ថៃ ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (HYUNDAI)​ពណ៌ ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-6128 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​ក្រោយ​ពេល​កើតហេតុ​បាន​បើកបរ​បន្តដំណើរ​ទៅ​មុខ​គេចខ្លួន​បាត់​) ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​រួច នគរបាល​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​១១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ទើប​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​ខាងលើ​ដែល​អ្នកបើកបរ​យក​មក​ប្លុង​ទុក​ចោល​នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​ខាងកើត​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់ និង​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​០៣​នាក់​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ធ្វើការ​វាស់វែង ដឹក​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ និង​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​-​ទទួល​សព​រង​គ្រោះ​ទាំង​០២​នាក់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

 ​ចំពោះ​វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​ខាងលើ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ